ក្លឹ​ប​ធំ​​អង់គ្លេស​៤​ ​ប្រជែង​គ្នា​ទិញ​ក្មេង​អាយុ​៥​ឆ្នាំ​ ដែល​ងប់ងុល​នឹង​បាល់


ក្លឹ​ប​ធំ​​អង់គ្លេស​៤​ ​ប្រជែង​គ្នា​ទិញ​ក្មេង​អាយុ​៥​ឆ្នាំ​ ដែល​ងប់ងុល​នឹង​បាល់

Manchester United, Manchester City, Liverpool និង​ Everton ​កំពុង​ប្រជែង​គ្នា ទិញ​យក​​ក្មេង​អាយុ​៥​ឆ្នាំ​​ម្នាក់​ឈ្មោះ Lewis Towns ដែល​ងប់ងុល​នឹង​បាល់ទាត់​ខ្លាំង ទោះ​ទៅ​ទី​ណា​ ក៏​យក​បាល់​ទៅ​ជាមួយ​ខ្លួន​របស់​គេ ខណៈ​ដែល​ Idol របស់​ក្មេង​ម្នាក់​នេះ​គឺ Cristiano Ronaldo។

 

ក្លឹ​ប​ធំ​​អង់គ្លេស​៤​ ​ប្រជែង​គ្នា​ទិញ​ក្មេង​អាយុ​៥​ឆ្នាំ​ ដែល​ងប់ងុល​នឹង​បាល់

ក្លឹ​ប​ធំ​​អង់គ្លេស​៤​ ​ប្រជែង​គ្នា​ទិញ​ក្មេង​អាយុ​៥​ឆ្នាំ​ ដែល​ងប់ងុល​នឹង​បាល់

 

 

Adrian ​ដែល​ជា​ឪពុក​របស់​ Lewis គឺជា​គ្រូ​បង្ហាត់​​បាល់ទាត់​ម្នាក់ រីឯ​ Lewis ធ្លាប់​ជា​​ថ្នាល​​​យុវជន​ក្លឹប​ Manchester City ​ប៉ុន្តែ​ពេល​នេះ​មាន​ក្លិប​ជា​ច្រើន​ កំពុង​ចង់​ដេញ​ថ្លៃ​ប្រជែង​យក​ កុមារ​រូប​នេះ​ទៅ​បណ្ដុះ​បណ្ដាល​បន្ថែម។

 

“គាត់​ពិត​ជា​ស្រលាញ់​បាល់ទាត់​ខ្លាំង​ណាស់។ ​គាត់​តែង​តែ​ទាត់​អ្វីៗ​គ្រប់​យ៉ាង ឲ្យ​​តែ​នៅ​លើ​​កម្រាល​ឥដ្ឋ ហើយ​គាត់​​តែង​តែ​គេង​​ឱប​បាល់”។ ឪពុក​របស់​ Lewis​ បាន​ប្រាប់​ដល់​ Manchester Evening News។

 

ក្លឹ​ប​ធំ​​អង់គ្លេស​៤​ ​ប្រជែង​គ្នា​ទិញ​ក្មេង​អាយុ​៥​ឆ្នាំ​ ដែល​ងប់ងុល​នឹង​បាល់

ក្លឹ​ប​ធំ​​អង់គ្លេស​៤​ ​ប្រជែង​គ្នា​ទិញ​ក្មេង​អាយុ​៥​ឆ្នាំ​ ដែល​ងប់ងុល​នឹង​បាល់

 

យ៉ាងណា Adrian បាន​បញ្ជាក់​ថា​លោក​មិន​បង្ខំ​កូន​​ទេ​ ទុក​ឲ្យ​គេ​សម្រេច​ចិត្ត​ជ្រើស​រើស​កន្លែង​លេង​​ដោយ​ខ្លួន​ឯង។ លោក​បាន​បន្ថែម​ថា៖ “យើង​មិន​ដាក់​សម្ពាធ​ដល់​គាត់​ទេ ​ឲ្យ​តែ​គាត់​ពេញ​ចិត្ត​លេង​បាល់​ទៅ​បាន​ហើយ។ ខ្ញុំ​នឹង​ផ្ដល់​ឱកាស​ដល់​គាត់ ជ្រើស​រើស​កន្លែង​ត្រូវ​​លេង​ដោយ​ខ្លួន​ឯង បើ​ពេល​វេលា​ល្អ​មក​ដល់”៕

 

ក្លឹ​ប​ធំ​​អង់គ្លេស​៤​ ​ប្រជែង​គ្នា​ទិញ​ក្មេង​អាយុ​៥​ឆ្នាំ​ ដែល​ងប់ងុល​នឹង​បាល់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ thesun