ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ​អគ្គិភ័យដែលបាន​បំផ្លាញ​ផ្ទះ​នៅក្នុង​បូរីរុងរឿង​ ​ស្ថិតក្នុងភូមិទួលពង្រ​​ ​ សង្កាត់ចោមចៅ​ កាលពី​ម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី២៦នោះ ​បានរលត់ទំាងស្រុងហើយ​ ហើយថាអគ្គិភ័យនេះមិន​បំផ្លាញធ្ងន់ធ្ងរនោះទេ​ ដោយគ្រាន់តែឆាបឆេះ​ពូកនិងសម្ភារមួយចំនួន​ ។

សេចក្តីរាយការណ៍​បានបញ្ជាក់ទៀតថា​ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ លី ម៉ម ភេទស្រី ​អាយុ៦៥ឆ្នាំ ហើយថាអគ្គិភ័យនេះ​បណ្តាលមកពីចៅ​របស់ម្ចាស់ផ្ទះដុតក្រដាស​លេង​រាលដាល​ឆេះពូកនិងសម្ភារមួយចំនួន ​និងត្រូវបានប្រជាពលរដ្ឋជិតខាងជួយដងទឹកពន្លត់ ​ខណៈដែលរថយន្តពន្លត់​អគ្គិភ័យ​២គ្រឿងរបស់​សាលាខណ្ឌពោធិសែនជ័យ​ចេញ​អន្តរាគមន៍ទៅ​ដល់មិនទាន់បាញ់ផងក៍រលត់ទំាងស្រុង ៕