ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖ សាលាដំបូងរាជធានីភ្នំពេញ​ បានបិទបញ្ចប់សវនាការ​លើសំណុំរឿងលោកឧកញ៉ា ​សុខ ប៊ុន ​ហើយនៅមុននេះបន្តិច​ ហើយចៅក្រម​ជំនុំជម្រះលោកស្រី ស៊ លីនណា ​បានប្រកាសលើក​ពេលប្រកាសសាលក្រម​ទៅធ្វើនៅថ្ងៃទី១៥ កុម្ភៈ ២០១៦ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងទៀតថា ​នៅក្នុងសវនាការនាព្រឹកថ្ងៃទី២៦​ មករា ដែលអវត្តមានកញ្ញា ​ឯក សុជាតា ​ហៅ សាសា ​អតីតពិធីការិនី​ទូរទស្សន៍ CTN​ និងលោកឧកញ៉ា សុខ ប៊ុន ​តែមានមេធាវីតំណាងរៀងៗខ្លួននោះ ​ក៍បានលេចឮព័ត៌មានថា ​សំណុំរឿងហិង្សាដែល​មានជនជាប់ចោទលោកឧកញ៉ា សុខ ប៊ុន និងក្រុមអង្គរក្សា ​និងជនរងគ្រោះជាដើមបណ្តឹងកញ្ញា​ សាសា បានត្រូវ ​សាសា ​ដកពាក្យបណ្តឹងវិញតំាងពីថ្ងៃទី០៤ ធ្នូ ២០១៥​ បន្ទាប់ពីអតីតពិធី​ការិនីទូរទស្សន៍​ដែល​សម្បូររឿងអាស្រូវគ្រាន់​បើក្នុងសង្គមបាន​ទទួលលុយ​ពីលោកឧកញ៉ា ​សុខ ប៊ុន​ ខ្ទង់លាន ៕