​​Barcelona ព្យាយាមចង់បាន Eden Hazard ដោយត្រូវប្រជែងជាមួយនិង Real-Madrid ព្រមទាំង Man-United

អ្នកចាត់ការទូទៅក្លឹបអ្នកមានបុណ្យ (Barcelona) លោក Luis Enrique​ កំពុងតែស្ថិតក្នុងការ​ខិតខំប្រឺងប្រែងមួយ ដែលត្រូវប្រជែងជាមួយនិង Real-Madrid ព្រមទាំង Man-United ក្នុងកំឡុងពេលទីផ្សារដោះដូរ​កីឡាករ​និងត្រូវបិទនៅចុងខែមករានេះ។

hazardការខិតខំប្រឹងប្រែងនោះក្នុងគោលបំណង​ដើម្បី ​ប្រជែងនាំយកកីឡាករខ្សែបំរើប្រយុទ្ធអន្តរជាតិសញ្ជាតិបែលហ្សិក Eden Hazard បច្ចុប្បន្ន​កំពុងលេងនៅក្លឹបតោខៀវ Chelsea យោងទៅតាមគេហទំព័រ BuzzSport’s។ បច្ចុប្បន្នក្លឹបកំពុងតែសំបូរទៅដោយកីឡាករខ្សែបម្រើឆ្នើមយ៉ាងណាក៏ដោយ ក៏អ្នកចាត់ការ​ទូទៅ​សញ្ជាតិអេស្បាញរូបនះ នៅតែចង់បានកីឡាករដ៏បុិនប្រសព្វរូបនេះ ដើម្បីជាចំណែកមួយ​មកពង្រឹង​ក្រុមអោយ​រឹងមុាំថែមទៀត រីឯក្លឹបស្រមោលស Real Madrid បើទោះបីជាទទួលនៅបំរាមពី FIFA ចំនួន១ឆ្នាំ​មិនអោយមានការផ្លាស់ប្តូរកីឡាករ យ៉ាងណា ក៏អ្នកចាត់ការសញ្ជាតិបារាំង Zenidine Zidane នៅតែទទួច​ព្យាយាមចង់បានកីឡាកររូបនេះផងដែរ បើទោះបីជាមានការប្រកួតប្រជែងយ៉ាង​ច្រើនក្តី។​ ក្រៅពីមាន​ក្លឹបយក្សធំៗនៅអេស្បាញពីរនេះ ក៏មានក្លឹបមួយចំនួនទៀតដែលកំពុងព្យាយាមតាមប្រមាញ់កីឡាកររូបនេះផងដែរមានដូចជា ក្លឹប Paris saint Getmain ពិសេស ក្លឹបបិសាចក្រហម Man.United បានត្រៀមទឹកប្រាក់ចំនួន65លានផោន ស្មើនិង 93លានដុល្លាផងដែរ ដើម្បីនាំយកកីឡាករឆ្នើមរូបនេះ។

អត្ថបទដោយ៖ បូលីន
ប្រភព៖ msportpro