វ័យ ៧០ ឆ្នាំ​ហើយ ហេតុ​អ្វី ហួរ ឡាវី នៅ​តែ​ច្រៀង​ពីរោះ?

វ័យ ៧០ ឆ្នាំ​ហើយ ហេតុ​អ្វី ហួរ ឡាវី នៅ​តែ​ច្រៀង​ពីរោះ?

ទោះ​បី​មាន​វ័យ ៧០ ឆ្នាំ​ទៅ​ហើយ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​តារា​ចម្រៀង​ជើង​ចាស់ ហួរ ឡាវី លោក​នៅ​តែ​អាច​ប្រើប្រាស់​សំឡេង​ច្រៀង​បាន​ពេញ​លេញ ពោរពេញ​ដោយ​ថាមពល​មិន​ចាញ់​ពី​មុន​ឡើយ។

 

វ័យ ៧០ ឆ្នាំ​ហើយ ហេតុ​អ្វី ហួរ ឡាវី នៅ​តែ​ច្រៀង​ពីរោះ?

 

“បើ​និយាយ​ទៅ ស្រា​បារី ខ្ញុំ​អត់​ប៉ះពាល់​ទេ ហើយ​ឧស្សាហ៍​ហាត់​ប្រាណ​ជា​ប្រចាំ អញ្ចឹង​ហើយ​ធ្វើ​ឱ្យ​នៅ​តែ​ច្រៀង​បាន​ហ្នឹង”។ លោក​ថ្លែង​មក​កាន់ Sabay។ លោក ហួរ ឡាវី ​បាន​បន្ត​ថា កត្តា​សុខភាព​មាន​សារសំខាន់​ណាស់ សម្រាប់​ការ​ប្រើប្រាស់​សំឡេង​ច្រៀង​របស់​លោក​រហូត​មក​ដល់​ពេល​នេះ។ លោក​បន្ត​ម្យ៉ាង​ទៀត​ថា ការ​​ហាត់​ច្រៀង​ជា​ច្រើន​ឆ្នាំ​កាល​នៅ​ក្មេង ក៏​ជា​បច្ច័យ​នាំ​ឱ្យ​សមត្ថភាព​របស់​លោក​មិន​ធ្លាក់​ចុះ​នោះ​ដែរ។

ម្ចាស់​បទ “សែន​អាល័យ” រូប​នេះ​បញ្ជាក់​ថា ទោះ​បី​ជា​មាន​ពេល​វេលា​សម្រាក​តិច​ពិត​មែន ប្រសិន​បើ​បាន​ហាត់ប្រាណ​ជា​ប្រចាំ​លោក​នៅ​តែ​មាន​កម្លាំង​ច្រៀង ហើយ​អាច​ស្រែក​បាន​ខ្ពស់ មិន​ខុស​ពី​មុន​នោះ​ទេ៕

 

អត្ថបទ៖ សំ ជំនាញ