ស្លាប់​៨​នាក់ របួស៦១០​នាក់ ​នៅ​ជប៉ុន ដោយសារ​ធ្លាក់​​ព្រិល​ខ្លាំង

ស្លាប់​៨​នាក់ របួស៦១០​នាក់ ​នៅ​ជប៉ុន ដោយសារ​ធ្លាក់​​ព្រិល​ខ្លាំង

​​តំបន់​​ភាគ​ខាង​លិច​ប្រទេស​ និង​​​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ជប៉ុន​ ​បន្ត​ធ្លាក់​ព្រិល​​យ៉ាង​ក្រាស់​ ​​​កាល​ពី​ថ្ងៃ​​ម្សិល​មិញ ​​ដោយ​សារ​សម្ពាធ​ ​ខ្យល់​ត្រជាក់​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​​ ៨នាក់​ស្លាប់ និង​ជាង ៦១០នាក់​របួស ​ក្នុង​រយៈ​ពេល​ ២ថ្ងៃ​​គឺ​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ច័ន្ទ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​កាសែត​ជប៉ុន Kyodo។

ស្លាប់​៨​នាក់ របួស៦១០​នាក់ ​នៅ​ជប៉ុន ដោយសារ​ធ្លាក់​​ព្រិល​ខ្លាំង

 

​កម្រិត​​ព្រិល​ធ្លាក់​​​​​​​ដ៏​ក្រាស់​នេះ ​បាន​កាត់​ផ្ដាច់​បណ្ដាញ​ផ្លូវ​ដឹក​ជញ្ជូន​សំខាន់​ៗ ​​និង​ធ្វើ​ឲ្យ​​ភ្នាក់​ងារ​អាកាសធាតុ ​ព្រមាន​ពី​ការ​បាក់​ផ្ទាំង​ទឹកកក និង​​ផ្លូវ​រអិល​ទៀត​ផង​។ ​តំបន់ Nichinan និង Tottori ​នៅ​តាម​ឆ្នេរ​សមុទ្រ​ជប៉ុន ​មាន​ស្ត្រី​វ័យ ៨៨​ឆ្នាំ​​ម្នាក់​ស្លាប់ និង​​កូន​ប្រុស​ រួម​ប្រពន្ធ ​បាន​រង​របួស​ជើង​​ ​ក្រោយ​​ដុំ​ទឹក​កក​​បាក់​សង្កត់​ផ្ទះ​ពួកគេ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។

 

​តំបន់​ទាំង​នេះ​​​ទទួល​កម្រាស់​​ព្រិល​​ ៥០ ទៅ​៦០​សង់ទីម៉ែត្រ ​ដែល​​ធ្វើ​ឲ្យ​ស្ទះ​​​​ផ្លូវ​ទឹក​តាម​ភ្នំ​ក្រោយ​ផ្ទះ​ពួកគេ ​និង​​​​ទឹក​បុក​​កាន់​តែ​ច្រើន​ ធ្វើ​ឲ្យ​ផ្ទុះ​​បាក់​​គំនរ​​ទឹក​កក​តែ​ម្ដង។ ​នៅ​ត្រឹម​​ម៉ោង​ ៥ ល្ងាច​មិញ ​​​មនុស្ស​ចំនួន ២៩៨​នាក់​រង​របួស​នៅ​តំបន់ Kyushu ​និង​ជាង ៣១០នាក់​ផ្សេង​ទៀត ​​ជួប​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​នៅ​តំបន់​ភាគ​ខាង​លិច​​ប្រទេស​ជប៉ុន។

 

​ព្រិល​ធ្លាក់​យ៉ាង​ក្រាស់​នេះ ​បាន​សង្កត់​លើ​រថយន្ត​ជាង ១០០គ្រឿង​ ជាប់​គាំង​នៅ​​តំបន់ Ehime ទីក្រុង Yawatahama។​ ឯ​នៅ​លើ​កោះ​អូគីណាវ៉ា ​ត្រូវ​គេ​មើល​ឃើញ​ថា​​​ជា​ការ​ធ្លាក់​ព្រិល​ខ្លាំង​ទីពីរ ​ក្នុង​រយៈ​ពេល​ជិត ៣៩​ឆ្នាំ​មកនេះ និង​នៅ​លើ​កោះ Amami ​​ ​​គេ​ចាត់​ទុក​ថា​ជា​ការ​ធ្លាក់ព្រិល​​​ខ្លាំង​​មិន​ធ្លាប់​មាន​​ក្នុង​រយៈ​ពេល​ ១១៥ឆ្នាំ​ចុងក្រោយ គឺ​​ត្រជាក់​ដល់​​ដក ១៥អង្សា។ ​ក្រៅ​ពី​នេះ ​នៅ​មាន​ទីក្រុង​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​គ្រប​ដណ្ដប់​ដោយ​​ព្រិល​ក្រាស់​ដូច​ជា​ទីក្រុង Sendai ​ និង Nagasaki ជាដើម៕

 

ស្លាប់​៨​នាក់ របួស៦១០​នាក់ ​នៅ​ជប៉ុន ដោយសារ​ធ្លាក់​​ព្រិល​ខ្លាំង

 

ស្លាប់​៨​នាក់ របួស៦១០​នាក់ ​នៅ​ជប៉ុន ដោយសារ​ធ្លាក់​​ព្រិល​ខ្លាំង

 

ស្លាប់​៨​នាក់ របួស៦១០​នាក់ ​នៅ​ជប៉ុន ដោយសារ​ធ្លាក់​​ព្រិល​ខ្លាំង

 

ស្លាប់​៨​នាក់ របួស៦១០​នាក់ ​នៅ​ជប៉ុន ដោយសារ​ធ្លាក់​​ព្រិល​ខ្លាំង

 

ចុចអាន៖ ហេតុ​ផល​ ដែល​ស្ថានីយ​រថភ្លើង​ក្ស័យ​ធន​មួយ​ នៅ​តែ​បើក​​បម្រើ​ការ​​ឲ្យ​អ្នក​ដំណើរ​​​​យុវតី​​ជប៉ុន​ម្នាក់

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ 4-traders, Kyodo