ប្រមុខការទូតកម្ពុជា សើរើបញ្ហា សមុទ្រចិន ខាងត្បូង ប្រាប់ទៅលោក ចន ឃើរី

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្តី្រហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានសើររើឡើង វិញអំពីបញ្ហាសមុទ្រចិនត្បូងប្រាប់ទៅ លោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការ បរទេសអាមេរិក នាទីស្តីការក្រសួង។

ក្នុងកិច្ចជំនួបរវាងប្រមុខការទូតកម្ពុជា និងការទូតអាមេរិកនេះ ផ្តោតសំខាន់ជាងគេលើបញ្ហាសមុទ្រចិនខាងត្បូង ក្នុងចំណោម ប្រធានមួយ ចំនួនទៀត ។

លោកឧបនាយករដ្ឋមន្តី្រហោ ណាំហុង បានលើកពីកម្ពុជាដែលមិនអាចចេញសេចក្តីថ្លែងការរួម អំពីបញ្ហា សមុទ្រចិនខាងត្បូង នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទៃនៃកិច្ចប្រជុំកំពូលអាស៊ាន អំឡុងខែវិច្ឆិកា ឆ្នាំ២០១២កន្លងមកនេះ៕