កម្លាំងចម្រុះ ខណ្ឌ៧មករា ចុះប្រតិបតិ្តការ ត្រួតពិនិត្យ និងឆែកឆេរ ឃ្លាំងលេខ៤៨ ស្តុកទំនិញខុសច្បាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទី កម្លាំងចម្រុះនគរបាលខណ្ឌ៧មករា ចុះប្រតិបតិ្តការត្រួតពិនិត្យ និងឆែកឆេរ ឃ្លាំងលេខ៤៨ ស្តុកទំនិញខុសច្បាប់ ស្ថិតនៅផ្លូវលេខ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រតិ្តបតិ្តការចុះត្រួតពិនិត្យ ឃ្លាំងលេខ៤៨ ស្តុកទំនិញខុសច្បាប់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង មន្រ្តីនគរបាលយុតិ្តធម៌ ឋានៈអនុប្រធាននាយកដ្ឋាន ដោយមានលិខិតបញ្ជាបេសកកម្មលេខ ៣២៩ លបប ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ និងមានសមាសភាពចូលរួមមាន លោកវរសេនីយ៍ទោ អាន សំអាត ឋានៈនាយរងការិយាល័យ, លោកវរសេនីយ៍ត្រី ឡាយ សុភី ឋានៈនាយផ្នែក, លោកអនុសេនីយ៍ឯក នូ ប៉ា ឋានៈនាយរងផ្នែក, លោក គង់ វុទី្ធ អនុប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ ។

ក្នុងប្រតិបតិ្តការនោះ កម្លាំងសមត្ថកិច្ចចម្រុះ បានដកហូតទំនិញខុសច្បាប់ចំនួន៤មុខ ក្នុងនោះរួមមាន៖ សាច់គោក្នុងកេសចំនួន ៥២កេស ក្នុង១កេសទម្ងន់១៨គីឡូក្រាម សរុបទាំងអស់ ៩៣៦គីឡូក្រាម (គ្មានក្លាស្សេ), សាច់ជ្រូកកិនហើយចំនួន ១៨កេស ក្នុង១កេស ទម្ងន់ ៦៥គីឡូក្រាម សរុបទាំងអស់ ១១៧០គីឡូក្រាម, ឆ្អឹងជំនីរជ្រូកចំនួន ៣កេស ក្នុង១កេស ទម្ងន់ ២០គីឡូក្រាម សរុបទាំងអស់ចំនួន ៦០គីឡូក្រាម, មេតាណុល ៦៥កាន ក្នុង១កាន មានចំណុះ ៣០លីត្រ សរុបទាំងអស់មានចំនួន ១៩៥០លីត្រ ។

ទំនិញខុសច្បាប់ខាងលើនេះ សមត្ថកិច្ចចម្រុះបានធ្វើការដកហូត បញ្ជូនទៅរក្សារទុក នៅនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសេសដ្ឋកិច្ច ដើម្បីអនុវត្តទៅតាមនីតិវិធី រីឯតំណាងម្ចាស់ទំនិញឈ្មោះ ស៊ីវ បូភ័ណ្ឌ ត្រូវបានអញ្ជើញទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាន៕