ចោរ​ប្រដាប់អាវុធ​ពាក់​ម៉ាស់ «​អារ​-​ក ម្ចាស់ផ្ទះ​» ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​នៅ​ក្រុងប៉ៃលិន​

Doliprane TVC

ខេត្ត​ប៉ៃលិន​៖ ជនរងគ្រោះ​ពីរ​នាក់ ត្រូវគេ​ដឹក​តាម​រថយន្ត​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក ឯកជន​ក្រុងប៉ៃលិន លុះ​របួស​ធ្ងន់ធ្ងរ​ពេក
ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្តបាត់ដំបង ដោយសារ​ចោរ​ប្រដាប់អាវុធ​ពីរ​នាក់​ស្លៀកពាក់​ខោអាវ​យោធា ប្រដាប់​ដោយ​កាំភ្លើង​អាកា​ស្វាយ​បទ ១ ដើម និង ពូថៅ ១ ដើម​ចូល​ភ្ជង់ អារ​-​ក ម្ចាស់ផ្ទះ និង កាប់​ម្នាក់ទៀត​រងរបួស​តែម្តង ។ ក្រោយមក​ក្រុមចោរ​ទាំងនោះ​បាន​ចូលទៅ​ប្រមូល​លុយ​ដែល​ដាក់​នៅក្នុង​ទូ​រួច​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​ឆ្ពោះទៅ​ទិស​ខាងលិច ហើយក៏​ប្លុង​ម៉ូតូ​ចោល​នៅក្បែរ​ខាងលិច​ប ន្ទា​យ​យោធា​ប្រហែល ៤០០ ម៉ែត្រ​ដោយ​រត់គេចខ្លួន​បាត់ស្រមោល ។

ចោរ​ប្រដាប់អាវុធ​ពាក់​ម៉ាស់ «​អារ​-​ក ម្ចាស់ផ្ទះ​» ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​នៅ​ក្រុងប៉ៃលិន​

ហេតុការណ៍​ចោរ​ប្រដាប់អាវុធ​ចូល​ប្លន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៤០ នាទី​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ ២០១៦ ស្ថិតនៅ​ខាងជើង​ជាប់​ផ្លូវជាតិ​លេខ ៥៧ ក្នុង ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន នៅផ្ទះ​វេរ​លុយ​វី​ង យីហោរ «​ហេង រចនា​» ។ ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនរងគ្រោះ​ទី​១. ឈ្មោះ ហេង វណ្ណ​ថន ភេទ​ប្រុស អាយុ ៦៤ ឆ្នាំ​រងរបួស​ធ្ងន់​ត្រូវ​ចោរ​យក​ពូថៅ​អារ​-​ក ដាច់​បំពង់ខ្យល់ ទី​២. ឈ្មោះ ងួន ចិន្តា ភេទ​ប្រុស អាយុ ៤២ ឆ្នាំ​រងរបួស​ធ្ងន់ បែកក្បាល និង បាក់ធ្មេញ និង​ទី​៣. ឈ្មោះ វណ្ណ គីម​លាង ភេទ​ស្រី អាយុ ៥ ឆ្នាំ​រងរបួស​ស្រាល​ទាំងអស់គ្នា​រស់នៅ​ភូមិ​ខាងលើ ។

ចោរ​ប្រដាប់អាវុធ​ពាក់​ម៉ាស់ «​អារ​-​ក ម្ចាស់ផ្ទះ​» ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​នៅ​ក្រុងប៉ៃលិន​

ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ពីរ​នាក់​ស្លៀកពាក់​ជា​យោធា មាន​ពាក់​ម៉ាស់​បិទមុខ ហើយ​ស្ពាយ​កាំភ្លើង ១ ដើម​ម៉ាក​អាកា​ស្វាយ​បត់ និង កាន់​ពូថៅ ១ ដើម​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​ពណ៌​ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1K-3640 ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយក៏​ចូលទៅ​ចាប់​បុរស​ចំណាស់​ខាងលើ​យក​ពូថៅ​អារ​-​ក ភ្លាមៗ​តែម្តង ។ ប្រភព​បន្តទៀតថា ពេលនោះ​ក្រឡេកឃើញ​បុរស​ម្នាក់ទៀត​កំពុង​អង្គុយ​នៅក្រៅ​ផ្ទះ​ក៏​យក​ពូថៅ​កាប់ និង វាយ​បណ្តាលឱ្យ​របួស​ក្បាល និង បាក់​ធ្មេ​ង​រួចមក​ក៏​ប្រ​ថា​យ​ប្រតប់​គ្នា​ហើយ​ចោរ​ម្នាក់ទៀត​បាន​ស្ទុះ​ចូលទៅ​ប្រ មូល​យកលុយ​អស់​ជាច្រើន​រួច​ឡើង​ជិះ​ម៉ូតូ​តម្រង់​ទៅ​ទិស​ខាងលិច ។

ចោរ​ប្រដាប់អាវុធ​ពាក់​ម៉ាស់ «​អារ​-​ក ម្ចាស់ផ្ទះ​» ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​នៅ​ក្រុងប៉ៃលិន​

ចំណែក​លោក ស៊ិន តាំ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យដឹងថា ចោរ​ទាំងពីរ​នាក់​នេះ​ចូល​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​ដោយ​កាប់​ប្រហារ​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ពីរ​នាក់ ហើយ​យក​អស់ប្រាក់​ថៃ​អស់​ចំនួន ២៦២ ០០០​បាត ប្រាក់​ខ្មែរ​ចំនួន ៥ លាន​រៀល ប្រាក់​ដុល្លារ​ចំនួន ២ ៦០០​ដុល្លារ និង កាត​ទូរ ស័ព្ទ​គិត​ជា​ប្រាក់​អស់​ចំនួន ៨០០ ដុល្លារ​ផងដែរ ។ ប្រភព​បន្តទៀតថា ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត និង នគរបាល​ស្នងការ​ខេត្ត បានធ្វើ​តាមរក​យ៉ាង​ប្រកិត ហើយ​ប្រទះឃើញ​ម៉ូតូ ១ គ្រឿង​ខាងលើ ដែល​ជនសង្ស័យ​ជិះ​យកទៅ​ប្លុង​ចោល​នៅ​ខាងលិច​បន្ទាយ​យោធា រួច​រត់​ចូល​ព្រៃ ហើយ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង ដើម្បី​តាម​ចាប់​ជនសង្ស័យ​ទាំងពីរ​នាក់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕ TV5