ញែក​មុខ​ដៃគូ​នាង Samatha Ko ​

Doliprane TVC

ស្ថិតក្នុង​រង្វង់​សិល្បៈ​អស់​រយៈពេល​ជាង ៨ ឆ្នាំ រឿងរ៉ាវ​ស្នេហា​របស់​តារា​សម្តែង​ស្រី​ហុងកុង Samatha Ko មិនដែល​ធ្លាប់មាន​អ្នកដឹង​ឡើយ ទើបតែ​មកទល់ពេលនេះ គេ​បានដឹងថា នាង​មាន​ស្នេហា​លួចលាក់​ជាមួយ​អ្នកនិពន្ធ​វ័យ ៤០ ឆ្នាំ Tang Chi Wai ជាង​បី​ឆ្នាំ​មកហើយ ។​ គេ​បានដឹងថា ទំនាក់ទំនង​ស្នេហា​លួចលាក់​នេះ​បាន​កើតឡើង​តាមរយៈ​មិត្តភក្តិ​ស្គាល់គ្នា​កាលពី​ឆ្នាំ ២០១២ ហើយ​សព្វថ្ងៃនេះ គេ​បាន​ប៉ាន​ស្មានថា ពួកគេ​កំពុងតែ​រស់នៅ​ជាមួយគ្នា​ទៀតផង ។

ញែក​មុខ​ដៃគូ​នាង Samatha Ko ​

គេ​បានដឹងថា ដោយសារតែ​ពេលនោះ លោក Tang ខ្លាច​ប្រជាប្រិយភាព​មិត្តស្រី​ខ្លួន​ធ្លាក់ចុះ ទើប​លោក និង មិត្តស្រី​សុខចិត្ត​លាក់បាំង​ទំនាក់ទំនង​នេះ ហើយ​ដើម្បី​បិទបាំង​ពី​អ្នកសារព័ត៌មាន ពួកគេ​បាន​សន្យា​នឹង​គ្នា​ថា ចេញទៅ​ផ្ទះ​នៅពេល​វេលា​មួយ​ផ្សេងគ្នា មិន​ធ្វើខ្លួន​ឲ្យ​នៅ​ជិតគ្នា និង ធ្វើជា​មិន​ស្គាល់គ្នា​នៅ​ទីសាធារណៈ ។ គេ​បានដឹង​ទៀតថា ប្រសិនបើ​មាន​អ្នកសារព័ត៌មាន​តាមដាន​ពីក្រោយ នាង Samatha នឹង​ធ្វើជា​ដើរទៅ​ផ្ទះ​ម្តាយ​នាង​វិញ ចៀស​ជាង​បន្តដំណើរ​ទៅ​ជួប​លោក Tang ។​

ញែក​មុខ​ដៃគូ​នាង Samatha Ko ​

​គេ​បានដឹងថា ថ្វីបើ​មាន​បញ្ហា​គម្លាត​អាយុ​ដល់​ទៅ ១១ ឆ្នាំ ក៏​អ្នក​ទាំងពីរ​ស្រឡាញ់គ្នា​ណាស់​យ៉ាង​ស្ម័គ្រស្មោះ ណាមួយ​ដោយសារតែ​លោក Tang ជា​មិត្ត​ប្រុស​ដែល​ចេះ​យកចិត្តទុកដាក់ ចេះ​គោរព និង ស្រឡាញ់​នាង ទើបបានជា​ស្នេហា​អ្នក​ទាំងពីរ​នៅ​គង់វង្ស ហើយ​ពិតណាស់ Samantha ក៏​ស្រឡាញ់​លោក Tang ខ្លាំង​ណាស់ដែរ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ ជេន​ស្តារ​)

ញែក​មុខ​ដៃគូ​នាង Samatha Ko ​

ញែក​មុខ​ដៃគូ​នាង Samatha Ko ​