សមត្ថកិច្ច​រារាំង​អ្នក​បឹងកក់​មិន​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​ជូន​ប្រមុខ​ការទូត​អាមេរិក

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី នៅ​ក្នុង​តំបន់​បឹងកក់ ដែល​គ្រោង​យក​ញត្តិ​របស់​ខ្លួន​ដាក់​ជូន​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក ចន ឃែរី (John Kerry) នៅ​ថ្ងៃ​ទី​២៦ មករា នេះ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​កម្លាំង​រារាំង។

ក្នុង​​ដៃ​កាន់​ផ្កាឈូក និង​រូបថត​លោក ចន ឃែរី​ផង អ្នក​បឹងកក់​ព្យាយាម​រុញ​ច្រាន​ជាមួយ​សមត្ថកិច្ច​ដើម្បី​បាន​យក​ញត្តិ​របស់​ខ្លួន ជូន​លោក ចន ឃែរី។ ប៉ុន្តែ​សមត្ថកិច្ច​មិន​​បន្ធូរ​ដៃ​ឲ្យ​អ្នក​តវ៉ា​ទាំង​នោះ អាច​យក​ញត្តិ​នេះ​ទៅ​ដាក់​នៅ​ស្ថានទូត​អាមេរិក​បាន​ឡើយ។

លោក ចន ឃែរី បាន​ដល់​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ មករា តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ចន ឃែរី ជួប​លោក ហោ ណាំហុង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​មាន​គម្រោង​ជួប​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ផង​ដែរ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។