នី យ៉ា​នុត ៖ មិន​ចង់​ក្លាយជា​បុប្ផា ដែល​ស្រពោន ក្រោយ​កន្លង់​ហើយ​ចោល​

នី យ៉ា​នុត ៖ មិន​ចង់​ក្លាយជា​បុប្ផា ដែល​ស្រពោន ក្រោយ​កន្លង់​ហើយ​ចោល​

​រាជធានី​ភ្នំពេញ : តារា​ម៉ូ​ឌែ​ល នី យ៉ា​នុត មួយរយៈ​ចុងក្រោយ​នេះ​កេរ្តិ៍ឈ្មោះ​របស់​នាង ហាក់ដូចជា​ប្រជាប្រិយភាព​មាន​សន្ទុះ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់​ចាប់យក​អាជីព​ច្រៀង​មួយទៀត​នោះ​។ មួយរយៈ​ចុងក្រោយ​នេះ​តារា​ម៉ូ​ឌែ​ល​រូបនេះ​ត្រូវ​ប្រភព​ដែល​ស្និទ្ធ​នឹង​កញ្ញា​បាន​បង្ហើប​ថា នាង​ត្រូវបាន​បុរស​ដែលជា​ឧកញ៉ា និង​ម្នាក់ទៀត​ជា​ជនជាតិ​ម៉ាឡេស៊ី កំពុង​ទាញ​ព្រួញ​កាម​ទេព​ប្រមាញ់​។​

 

​ជាមួយនឹង​ទម្រង់​មុខ និង​ម៉ូដ​សក់​បត់បែន​តាម​កា​លៈ​ទេសៈ​នេះហើយ ដែល​ធ្វើ​ឲ្យ​កន្លង់​ទាំងពីរ​ប្រជែង​គ្នា លោម​ស្នេហ៍ កញ្ញា នី យ៉ា​នុត ស្របពេល​ដែល​នាង​ឡើង​ផ្តើម​កូដ ខណៈ​ចាប់យក​អាជីព​ជា​អ្នកចម្រៀង​លើ​អាជីព​ដើរ​ម៉ូដ ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា ហត់នឿយ ស្រប់​ពេលដែល​ការងារ​សិល្បៈ​របស់​នាង កាន់តែ​មមាញឹក​នោះ​។​

 

​ជុំ​វិញ​រឿងរ៉ាវ​កន្លង់​ពីរ ប្រជែង​គ្នា តាម​ស្នេហ៍​បុ​ប្ជា​ពី​ខេត្តកំពង់ចាម​រូបនេះ កញ្ញា នី យ៉ា​នុត បាន​ឆ្លើយ​សារភាព​ប្រាប់​អ្នកសារព័ត៌មាន​របស់​យើង​ដោយ​មិន​លាក់លៀម​ថា នាង​ពិត​ជាមាន​ឧកញ៉ា​ម្នាក់​តាម​ស្រឡាញ់​មែន តែ​ឧកញ៉ា​រូបនេះ ត្រូវបាន​នាង​បដិសេធ​សំណើរ​ស្នេហ៍ ក៏​ព្រោះតែ​លោក​ឧកញ៉ា​រូបនេះ មិនមែន​នៅ​លីវ​នោះទេ ហើយ​នាង​ក៏មាន​មិន​ចង់​ពាក់ព័ន្ធ​របស់គេ​ឡើយ​។​

 

​មិន​ខុសពី​ឧកញ៉ា​ខាងលើនេះ បុរស​ជនជាតិ​ម៉ាឡេស៊ី ដែលជា​គូប្រជែង​តាម​សុំ​ស្នេហ៍​នាង​ដែរនោះ ក៏ត្រូវ​នាង​បដិសេធ ដោយហេតុថា នាង​មិនសូវ​ចូលចិត្ត​បុរស​បរទេស និង​ស្រឡាញ់​តែ​បុរស​ខ្មែរ ព្រោះ​ងាយស្រួល​ស្តាប់​គ្នា ជា​ពូជសាសន៍​ដូចគ្នា មានរឿង​អ្វី​ងាយ​យល់​ហេតុផល​ពីគ្នា​។​

 

​និយាយ​ពី​ការងារ​សិល្បៈ​របស់​នាង​វិញ​ដោយ​មានការ​មមាញឹក​ជាមួយ​ការដើរ​ម៉ូដ ក៏ដូចជា​ច្រៀង តាម​កម្មវិធី​តូចធំ​នានា តាម​បណ្តា​ខេត្ត​-​ក្រុង និង​តាម​ស្ថានីយ៍ទូរទស្សន៍ ដូច្នេះ ភាព​កង្វះ​ពេលវេលា​នេះហើយ​ជាហេតុ​ដែល​ធ្វើ​ឲ្យ​នាង​មិនអាច​ទទួល​ថត​រឿង​បាន ដោយ​នាង​ទទួល​ថត​តែ​ខារ៉ាអូខេ និង​ស្ព​ត​ពាណិជ្ជកម្ម​ប៉ុណ្ណោះ ព្រោះ​នាង​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ឲ្យ​ខាង​ផលិតកម្ម​បើទោះជា​មាន​គេ​ទាក់ទង​មក​ច្រើន​យ៉ាងណាក្តី​៕

នី យ៉ា​នុត ៖ មិន​ចង់​ក្លាយជា​បុប្ផា ដែល​ស្រពោន ក្រោយ​កន្លង់​ហើយ​ចោល​ នី យ៉ា​នុត ៖ មិន​ចង់​ក្លាយជា​បុប្ផា ដែល​ស្រពោន ក្រោយ​កន្លង់​ហើយ​ចោល​

នី យ៉ា​នុត ៖ មិន​ចង់​ក្លាយជា​បុប្ផា ដែល​ស្រពោន ក្រោយ​កន្លង់​ហើយ​ចោល​