រដ្ឋមន្រ្តី ការបរទេស អាមេរិក ព្រួយបារម្ភ ពីស្ថានភាព បក្សប្រឆាំង នៅកម្ពុជា

ភ្នំពេញ៖ លោក ចន ឃើរី រដ្ឋមន្ត្រីក្រសួង ការបរទេសសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នេះ បានបង្ហាញក្តីកង្វល់របស់ខ្លួនថា លោកព្រួយបារម្ភ អំពីស្ថានភាព នយោបាយរបស់គណបក្សប្រឆាំងនៅកម្ពុជា។

នេះជាការលើកឡើង របស់លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ កម្ពុជាប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចជំនួប ជាមួយលោក ចន ឃើរី នាទីស្តីការក្រសួង ។

ប៉ុន្តែទោះបីជាយ៉ាងណាជំនួប រវាងឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក ចន ឃើរី មិនសូវផ្តោតសំខាន់លើបក្សប្រឆាំងនោះ ដោយប្រមុខការទូត កម្ពុជាចាត់ទុកថានេះ ជារឿងតូចតាចមួយប៉ុណ្ណោះ។

លោក ហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នក សារព័ត៌មានបន្ទាប់ ពីបញ្ចប់ជំនួបថា "គ្រាន់តែថាគាត់មានការព្រួយបារម្ភ អំពីបញ្ហាបក្សប្រឆាំងនេះ    និយាយយ៉ាងស្រាលអត់ទេ "៕

រដ្ឋមន្រ្តី ការបរទេស អាមេរិក ព្រួយបារម្ភ ពីស្ថានភាព បក្សប្រឆាំង នៅកម្ពុជា

រដ្ឋមន្រ្តី ការបរទេស អាមេរិក ព្រួយបារម្ភ ពីស្ថានភាព បក្សប្រឆាំង នៅកម្ពុជា