កែ គឹមយ៉ាន៖ អាជ្ញាធរ និងនគរបាល ត្រូវសហការគ្នា ធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី អោយបានឆាប់ជូនពលរដ្ឋ

បន្ទាយមានជ័យ៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានណែនាំពលរដ្ឋ ដែលមិនទាន់មាន និងពលរដ្ឋទើបគ្រប់អាយុ ត្រូវប្រញាប់ទាក់ទង មន្ត្រីអាជ្ញាធរដែនដី មន្ត្រីសមត្ថកិច្ចនគរបាល សហការគ្នាដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី អោយបានឆាប់ជូនពលរដ្ឋ។

ការថ្លែងនេះ ត្រូវបានធ្វើឡើង ក្នុងពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តកំសត់មួយ គឺវត្តសម្មាសុធារាមខ្វាវលិច នៅភូមិខ្វាវលិច ស្រុកស្វាយចេក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ មានពលរដ្ឋ មន្រ្តីរាជការជាង ១០០០នាក់ចូមរួម។

ឧបនាយករដ្ឋមន្ត្រី  កែ គឹមយ៉ាន បានសំណូមពរឲ្យ ពលរដ្ឋទាំងអស់ចូលរួម អនុវត្ត: ទី១-បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានពិសេស ឲ្យកងប្រជាការពារ នៅតាមមូលដ្ឋានយាម ជាប្រចាំជាសេនាធិការ ឲ្យសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ។ ទី២-ពលរដ្ឋទាំងអស់ត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ដើម្បីជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍។ ទី៣-ពលរដ្ឋទាំងអស់ចៀសវាង ឲ្យឆ្ងាយនៃការលក់ និងប្រើប្រាស់គ្រឿងញៀន។ ទី៤-ពលរដ្ឋទាំងអស់ ពិសេសយុវជនដល់អាយុ និងពលរដ្ឋដែលអត្តសញ្ញាណប័ណ្ណខូច ឬអស់សុពលភាពប្រញាប់ទៅធ្វើអត្តសញ្ញាណប័ណ្ណ ចាប់ពីអាយុ ១៥ឡើងទៅ។ អត្តសញ្ញាណប័ណ្ណនេះ មានសារ:សំខាន់ណាស់។ ទី៥-សូមគយនៅតាមច្រកបង្កើន និងពន្លឿនក្នុងការប្រមូលពន្ធគយ ចូលរដ្ឋឲ្យបានក្នុង ១ខែចាប់ពី ១៥លានដុល្លាឡើងទៅ។ ទី៦-មន្ត្រីអាជ្ញាធរខេត្ត ស្រុក ឃុំ សង្កាត់ និងក្រុមការងារ បម្តចុះស្រង់ស្ថិតិខ្ទម ឬផ្ទះពលរដ្ឋដែលប្រក់ស្បូវ ស្លឹកហើយជួយកសាងប្តូរផ្ទះ ប្រក់សង្ក័សី និង ទី៧-ត្រូវយកចិត្តទុកដាក់ដោះស្រាយ ដោយត្រៀមបម្រុង បង្ការ និងសង្គ្រោះអំពីបញ្ហាទឹក បរិភោគ និងទឹកប្រើប្រាស់ជូន ពលរដ្ឋនិងសត្វ។

សូមជួយបំផុសពលរដ្ឋ នាំជីកស្រះអោយបានធំ និងស្តារផ្លូវទឹកធម្មជាតិ ប្រព័ន្ធធារាសាស្ត្រ៕