សាមសុងសម្ពោធ ទូរស័ព្ទស៊េរី Galaxy A 2016 មានរូបរាង ប្រណីតនិងមុខងារ ច្រើនយ៉ាង

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ 2016 ក្រុមហ៊ុនសាមសុងកម្ពុជា សម្ពោធទូរស័ព្ទ ដៃស៊េរីទំនើបថ្មីគឺ សាមសុង Galaxy A Series 2016 នៅមជ្ឈមណ្ឌលសេវាកម្ម សាមសុង ដែលមានអាស័យ ដ្ឋានផ្ទះលេខ A11-A13 ផ្លូវជាតិលេខ៦ សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប។ សាមសុង Galaxy A ជាទូរស័ព្ទទំនើបដែលមាន រូបរាងប្រណីតហើយ កាមេរ៉ាត្រូវបានកែលម្អ មានលក្ខណៈ ល្អប្រសើរ។

ទូរស័ព្ទ Galaxy A 2016 ជាការរចនាជាមួយ បច្ចេកវិទ្យាថ្មីបំផុតរបស់ ក្រុមហ៊ុនសាមសុង ដែលអាចឲ្យអតិថិជន ប្រើប្រាស់បានច្រើនយ៉ាង ព្រមទាំងមានជម្រើសបីផ្សេងគ្នា គឺប្រភេទអេក្រង់ 5.5 អ៊ីនសម្រាប់Galaxy A7 អេក្រង់ 5.2 អ៊ីនសំរាប់ Galaxy A5 និង អេក្រង់ 4.7 អ៊ីនសំរាប់Galaxy A 3។ ទូរស័ព្ទស៊េរីថ្មី Galaxy A 2016 មានរូបរាងប្រណីគ្មាន គូរប្រៀបព្រមទាំងមាន មុខងារពិសេស ជាច្រើនដែលត្រូវបាន កែលម្អរឲ្យអ្នកប្រើប្រាស់ បានច្រើនយ៉ាង។

ទូរស័ព្ទ Galaxy A 2016 ត្រូវបានរចនា ឡើងបន្ថែមរបស់ Samsung Galaxy ចុងក្រោយបំផុត ផលិតពីតួលោហធាតុ និងកញ្ចក់ប្រភេទ Corning Gorilla Glass 4 ធ្វើឲ្យទូរស័ព្ទនេះ មានភាពរឹងមាំ រូបរាងស្រស់ស្អាត ទាក់ទាញភ្នែកបំផុត និងមានភាពទាន់សម័យ។ ទូរស័ព្ទ Galaxy A ធ្វើឲ្យអ្នកប្រើប្រាស់ មើលរូបភាពច្បាស់ជាង មុនជាមួយនឹងកែមដែល ស្តើងតូចស្អាត។

ទូរស័ព្ទ Galaxy A (2016) ក៏បំពាក់មកជាមួយ ប្រព័ន្ធកាមេរ៉ាទំនើបជាងមុន ដែលធ្វើអោយទាំង រូបភាពនិងវីដេអូកាន់ តែភ្លឺនិងច្បាស់ជាងមុន។ ប្រព័ន្ធដំណើរការ ដែលមានកំរិតខ្ពស់មួយនេះ អាចកាត់បន្ថយភាពរំញ័ររូបភាព ដោយកាមេរ៉ាមុខ និងក្រោយដែលមានអាភិតឆឺ F1.9 ដើម្បីអោយអ្នកប្រើប្រាស់ ថតរូបបានល្អទោះបី ជានៅកន្លែងងងឹតក៏ដោយ។ ជាងនេះទៅទៀត ជាមួយនឹង លក្ខណៈពិសេសរបស់ Quick Launch អ្នកចុចប៊ូតុងដើមតែ 2ដងប៉ុណ្ណោះ អ្នកប្រើប្រាស់កាមេរ៉ា បានដោយចំណាយពេល មិនដល់មួយវិនាទីផង។ អ្នកក៏អាចថតរូប selfie ដែលមានរូបភាពធំជាងមុន និងប្រើបាតដៃសម្រាប់ បញ្ជាកាមេរ៉ាថត។

លោក ជា សុជាតិ ប្រធានផ្នែកទូរស័ទ្ទ របស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា បានអោយដឹងថា៖ « នៅក្រុមហ៊ុនសាមសុង ពួកយើងប្តេជ្ញាបង្កើនភាព ច្នៃប្រឌិតដោយផ្អែក លើតម្រូវការ និងមតិយោបរបស់អតិថិជន។ យើងសូមណែនាំ នូវទូរស័ព្ទស៊េរី Galaxy A 2016 ដែលកាន់តែកាលី កាន់តែខ្លាំង ហើយយើងផលិតឡើង ដើម្បីបំពេញតម្រូវការ របស់អតិថិជន ជាពិសេស សម្រាប់យុវវ័យតែម្តង។

ទន្ទឹមគ្នានេះដែរ លោក ជា សុជាតិ បានអំពាវនាវឲ្យអតិថិជន ទាំងអស់ជាវនូវផលិតផល សាមសុង Galaxy A 2016 នាំចូលស្របច្បាប់ ដែលមានបិទ sticker “Cambodia Privilege” នៅលើសំបកទូរស័ទ្ទ ដើម្បីទទួលបាននូវ អត្ថប្រយោជន៍ជាច្រើន ពីក្រុមហ៊ុនសាមសុង។ ជាមួយគ្នានេះដែរ សូមសំណូមពរ ដល់រាជរដ្ឋាភិបាល ជួយទប់ស្កាត់នូវផលិតនាំ ចូលគេចពន្ធនានា ដើម្បីធានាបាន នូវតម្លាភាពនៃការប្រកួត ប្រជែងស្របច្បាប់។

សូមបញ្ជាក់ថា sticker “Cambodia Privilege” ត្រូវបានផលិតឡើង ដោយក្រុមហ៊ុន សាមសុង ដើម្បីសំគាល់ផលិតផលទូរស័ទ្ធ និង ថេប្លេត សាមសុង ដែលនាំចូលស្របច្បាប់ ហើយនឹងត្រូវ បិទលើគ្រប់ទូរស័ទ្ទ និងថេប្លេត សាមសុងចាប់ពី សប្តាហ៍នេះតទៅ ដើម្បីអតិថិជន ងាយស្រួលចំណាំ៕

សាមសុងសម្ពោធ ទូរស័ព្ទស៊េរី Galaxy A 2016 មានរូបរាង ប្រណីតនិងមុខងារ ច្រើនយ៉ាង

សាមសុងសម្ពោធ ទូរស័ព្ទស៊េរី Galaxy A 2016 មានរូបរាង ប្រណីតនិងមុខងារ ច្រើនយ៉ាង

សាមសុងសម្ពោធ ទូរស័ព្ទស៊េរី Galaxy A 2016 មានរូបរាង ប្រណីតនិងមុខងារ ច្រើនយ៉ាង

សាមសុងសម្ពោធ ទូរស័ព្ទស៊េរី Galaxy A 2016 មានរូបរាង ប្រណីតនិងមុខងារ ច្រើនយ៉ាង

សាមសុងសម្ពោធ ទូរស័ព្ទស៊េរី Galaxy A 2016 មានរូបរាង ប្រណីតនិងមុខងារ ច្រើនយ៉ាង