ចិន ដោះលែងសកម្មជន សិទ្ធិមនុស្សស្វីស ឲ្យមានសេរីភាព

ប៉េកាំង៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ថា សកម្មជន សិទ្ធិមនុស្សជនជាតិ ស្វីសដែលត្រូវបាន ចាប់ខ្លួនដោយ អាជ្ញាធរចិន ត្រូវបានដោះលែងឲ្យ មានសេរីភាព វិញហើយ ។

លោក Peter Dahlin ដែល មានអាយុ៣៥ឆ្នាំ ត្រូវបាន គេចាត់ទុកថា លោកជាបុគ្គល មួយរូបដែលមាន សកម្មភាពជួយដល់ ក្រុមសិទ្ធិមនុស្ស និងជា មេធាវីសិទ្ធិមនុស្ស ផងដែរ ។

កាលពីសប្តាហ៍មុន លោកត្រូវបាន  បំបែករឿងក្តី តាមការគាំទ្រ ដោយអង្គការរបស់លោក តាមច្បាប់ របស់ប្រទេសចិន ដែលបានកំណត់ ។

ក្រោយពីបាន ដោះលែងលោក Dahlin ឲ្យមានសេរីភាព ឡើងវិញនោះ គេនឹងរំពឹងថា លោកនឹង ត្រូវបញ្ជូនទៅ កាន់ប្រទេសរបស់ខ្លួន វិញភ្លាមៗដែរ ។

រដ្ឋមន្ត្រីការបរទេសស្វីស ក៏បានសាទរ នឹងដំណឹង ដោះលែងនេះ ប៉ុន្តែអ្វីដែល នៅព្រួយបារម្ភនោះគឺថា ជនជាតិស្វីស មួយចំនួនទៀត ដែលត្រូវបាន ឃាត់ខ្លួនដោយ អាជ្ញាធរចិន មិនទាន់ត្រូវ បានដោះលែងនៅឡើយទេ ។

គួររំលឹកថា ជនជាតិស្វីស ចំនួន៥នាក់ ត្រូវបានអាជ្ញាធរចិន ធ្វើការឃាត់ខ្លួន ដោយសារពាក់ព័ន្ធ នឹងការរិះគន់ដល់ រដ្ឋាភិបាលចំពោះបញ្ហាសិទ្ធិមនុស្ស នៅទីក្រុងហុងកុង ដោយពួកគេបាន បោះពុម្ពផ្សាយជាសាធារណៈ កាលពីប៉ុន្មានខែ កន្លងមកនេះ ៕

ចិន ដោះលែងសកម្មជន សិទ្ធិមនុស្សស្វីស ឲ្យមានសេរីភាព