ក្រសួងសុខាភិបាល ប្រកាសថា វីរុស Zika បង្ក​គ្រោះភ័យ ទាប​បំផុត​នៅ​កម្ពុជា​

Doliprane TVC

​តាម​សេចក្តីប្រកាស​របស់​នាយ​ក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៃ​ក្រសួងសុខាភិបាល បានអោយដឹងថា គ្រោះភ័យ​បណ្តាលមកពី​វីរុស Zika នៅ​កម្ពុជា នៅមានកំរិត​ទាប​នៅឡើយ តែ​វិធាន​ការបង្ការ​ត្រូវតែ​ពង្រឹង​ជាប់​ជានិច្ច ។​ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានអោយដឹងថា វីរុស Zika រកឃើញ​ដំបូង​នៅលើ​សត្វ​ស្វា​នៅក្នុង​ឆ្នាំ​១៩៤៧ និង​លើ​មនុស្ស ក្នុង​ឆ្នាំ​១៩៥២ នៅ​ប្រទេស Uganda នែ​ទ្វីបអាហ្វ្រិក ។ បន្ទាប់មក​ជំងឺ​នេះ មានការ ផ្ទុះឡើង នៅ​ទ្វីបអាហ្វ្រិក អាមេរិក និង អាស៊ី​ប៉ាស៊ីហ្វិក ។​បច្ចុប្បន្ននេះ វីរុស Zika កំពុង​រាតត្បាត​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ខាងត្បូង និង​កណ្តាល ការ​រាតត្បាត​នេះ កាន់តែ​រីក​ខ្លាំង​ឡើង បន្ទាប់ពី​ការប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤ ។

​ជំងឺ​នេះ ចំលង​តាម មូស​ខ្លា ដូច​ជំងឺគ្រុនឈាម​ដែរ និង​មាន​រោគសញ្ញា​ដូច​ជំងឺគ្រុនឈាម ។​ នៅក្នុង​តំបន់​របស់​យើង រកឃើញ​ជំងឺ​នេះ នៅ​ស្រុក​យើង​មួយ​ករណី កាលពី​ឆ្នាំ ២០១០ តែ​អាច​ព្យាបាល​ជាសះស្បើយ និង​ចាប់ពីពេលនោះ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ ពុំ​រកឃើញ​ទៀតឡើយ​។ ឯ​ប្រទេស​ថៃ​វិញ​ចាប់ពី​ឆ្នាំ​២០១២ ដល់ ២០១៤ រកឃើញ ៧​ករណី​សុទ្ធសឹងតែ​ជាសះស្បើយ និង ខែមករា​នេះ​រកឃើញ ១​ករណី​ទៀត រកឃើញ​ពេលធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់ ។​

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បញ្ជាក់ថា កម្ពុ​ជាមាន​មន្ទីរ ពិសោធ​ន៏​អាចធ្វើ​តេស​បាន ហើយ​គ្រោះភ័យ​បណ្តាលមកពី​ជំងឺ​នេះ​នៅ​កម្ពុជា​គឺមាន​កំរិត​ទាប​នៅឡើយ តែ​វិធាន​ការបង្ការ​ត្រូវតែ ពង្រឹង​ជាប់​ជានិច្ច ដែល​យើង​ប្រើ​ប្រ​ព័​ន្ទ​ដែលមាន​ស្រាប់ ដែល​ក្នុងនោះ​វិធានការ​ណ៏​សុខាភិបាល ពង្រឹង​ប្រ​ព័​ន្ទ​តាមដាន​ជំងឺ ធ្វើ​តេស អ្នក​សង្ស័យ​ជំងឺ ។​ជាមួយគ្នានេះ​បើ​បងប្អូន​ដែល​ធ្វើដំណើ​រវិ​វដ្ត​ត្រលប់​មកពី អាហ្វ្រិក និង អាមេរិក ហើយ​បើ​មានការ​សង្ស័យ សូម​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ និង​ប្រាប់​គ្រូពេទ្យ​អំពី ប្រវត្តិ​ន៏​នៃ​ការធ្វើដំណើរ រឺ​ទូរស័ព្ទ​មក​លេខ​ហ​ត​ឡាញ​របស់​ក្រសួង​សុខ​ភិ​បាល ១១៥ ៕ សុថា​ត់​

ក្រសួងសុខាភិបាល ប្រកាសថា វីរុស Zika បង្ក​គ្រោះភ័យ ទាប​បំផុត​នៅ​កម្ពុជា​