​អាថ៌កំបាំង​នៃ​សម្រស់​ស្ត្រី​

​អាថ៌កំបាំង​នៃ​សម្រស់​ស្ត្រី​

​នៅពេល​ដែល​ដល់​រដូវ​រងារ​ម្តងៗ មនុស្ស​មួយចំនួន​មិន​ចូល​ចិត្ត​ហាត់ប្រាណ​ទេ តែ​បែរជា​បរិភោគ​ច្រើន​ទៅវិញ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​មួយ​ប្រភេទ​ដែល​អាច​ការពារ​មិន​ឲ្យ​អ្នក​ធាត់ ជួយ​អ្នក​ឲ្យ​ស្រកទ​ម្ងន់ ថែម​ទាំង​អាច​ជួយ​ធ្វើឲ្យ​អ្នក​មាន​សម្រស់ស្អាត និង​អាច​ការពារ​អ្នក​ចៀស​ពី​ជំងឺ​ផ្តាសាយ​ទៀតផង​។ តើ​មាន​រូបមន្ត​អ្វី​ទៅ​?

​គ្រឿងផ្សំ ៖ ក្រូចឆ្មារ​ចំនួន​៣​ផ្លែ​(​ពណ៌​លឿង​) ខ្ញី​ចំនួន​មួយ​ដុំ​ធំ ស្ករ​ក្រហម​៥០​ក្រាម​(​ទិញ​នៅ​ហាង​លក់​ថ្នាំ​ចិន​) អំបិល​ចំនួន​បន្តិច​។​

របៀប​ធ្វើ ៖
1.​    ​ដំបូង​អ្នក​ត្រូវតែ​យក​អំបិល​ទៅ​លាង​ក្រូចឆ្មារ ដើម្បី​ជម្រះ​វា​បាន​ស្អាត ក្រោយពេល​ដែល​លាង​សម្អាត​រួច អ្នក​ត្រូវ​តែ​ចិត​វា​ជា​លក្ខណៈ​បន្ទះៗ ទើប​យក​ខ្ញី​ទៅ​ចិត​ជា​បន្ទះ​ដូចគ្នា​។​
 
2.​    ​ក្រោយពេល​ដែល​ចិត​គ្រឿងផ្សំ​ហើយ​អស់​រួច អ្នក​អាច​យក​គ្រឿងផ្សំ​ទាំងនោះ​ដាក់​ទៅ​ក្នុង​ចាន​មួយ បន្ទាប់មក​ដាក់​ស្ករ​ក្រហម​ចូល ហើយ​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​។​
 ​អាថ៌កំបាំង​នៃ​សម្រស់​ស្ត្រី​
3.​    ​បន្ទាប់​ពី​ច្របល់​ចូលគ្នា​សព្វ​ហើយ អ្នក​អាចរ​កដប​កញ្ចក់​មួយ​ដែល​ស្អាត ដើម្បី​យក​មក​ច្រក​គ្រឿងផ្សំ​ទាំងនោះ​ចូល​ទៅក្នុង​ដប​នោះ រួច​ទើប​ដាក់​វា​ចូលទៅ​ក្នុង​ទូរ​ទឹកកក​ដើម្បី​ក្លាសេ ក្រោយពេល​ដែល​ទុក​បាន​៣​ថ្ងៃ​រួច អ្នក​អាច​យក​មួយ​ឬ​ពីរ​បន្ទះ​ចេញ​មក​ឆុង​ទឹក​ផឹក​បាន​(​ដោយ​ប្រើ​ទឹក​ក្តៅ​អ៊ុនៗ​ដើម្បី​ឆុង​)​ជា​ការ​ស្រេច​៕
 ​អាថ៌កំបាំង​នៃ​សម្រស់​ស្ត្រី​
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។