ការប្រើប្រាស់​អំពូល LED រួមចំណែក​កាត់បន្ថយ​កា​រប​ញេ្ច​ញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន បាន​អះអាងថា ការប្រើប្រាស់​អំពូល LED ដែល​បាន​បំពាក់​នៅ​បរិវេណ​ក្រុមហ៊ុន Shukaku បរិវេណ​សាលាខេត្ត​សៀមរាប ប្រាសាទអង្គរវត្ត និង​អាជ្ញាធរ​អប្សរា នេះ មាន​អត្ថប្រយោជន៍​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល និង​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​ការរួមចំណែក​កាត់បន្ថយ​កា​រប​ញេ្ច​ញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ ដែលជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ចម្រុះ JC បើក​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​ជប៉ុន​នៃ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​បរិស្ថាន​សកល (IGES) ក្រោម​អធិបតីភាព​របស់ លោក សៅ សុភាព និង លោក ទិន ពន្លក នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ ។

​ជា​កិច្ច​ចាប់ផ្តើម លោក សៅ សុភាព នាយក​ខុទ្ទកាល័យ និង​ជា​សហប្រធាន JC បាន​ថ្លែង​ស្វាគមន៍​ដល់​ប្រតិភូ​ជប៉ុន ដែល​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​ការអភិវឌ្ឍន៍​វិធីសាស្ត្រ​សម្រាប់​គម្រោង​JCM នៅ​កម្ពុជា ជាពិសេស smart technology ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អំពូល និង​ឧបករណ៍​បរិក្ខា​អគ្គិសនី​ផ្សេងទៀត​។

​ជាងនេះទៅទៀត លោក សៅ សុភាព ក៏បាន​លើកយក​គម្រោង Minebea មក​ជម្រាប​ដល់​អង្គប្រជុំ​ទាំងមូល​អំពី​LED ដែល​បាន​បំពាក់​នៅ​បរិវេណ​ក្រុមហ៊ុន Shukaku, បរិវេណ​សាលាខេត្ត​សៀមរាប ប្រាសាទអង្គរវត្ត និង​អាជ្ញាធរ​អប្សរា​។ ការប្រើប្រាស់​អំពូល LED នេះ​មាន​អត្ថប្រយោជន៍​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល និង​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​ការរួមចំណែក​កាត់បន្ថយ​កា​រប​ញេ្ច​ញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​៕

ការប្រើប្រាស់​អំពូល LED រួមចំណែក​កាត់បន្ថយ​កា​រប​ញេ្ច​ញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​

ការប្រើប្រាស់​អំពូល LED រួមចំណែក​កាត់បន្ថយ​កា​រប​ញេ្ច​ញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​