លោក ​ច​ន ឃើ​រី កោតសរសើរ​ចំពោះ​ការរីកចម្រើន​នៅ​កម្ពុជា

ភ្នំពេញ: ​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក និង​ប្រមុខ​ការទូត​កម្ពុជា បានចាប់ផ្តើម ដូចការគ្រោងទុក កាលពី​ព្រឹក​ថ្ងៃទី​២៦ ​ខែមករា​ ឆ្នាំ២០១៦ នៅទីស្តី​ការ​ក្រសួងការបរទេស។ ក្នុងកិច្ចប្រជុំនោះ ​​លោក ​ច​ន ឃើ​រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក បាន​កោតសរសើរ​ចំពោះ​ការរីកចម្រើន​នៅ​កម្ពុជា និង​កោតសរសើរ​ដល់​ដំណើរការ​រីកចម្រើន​​របស់​សាលាក្តី​ខ្មែរក្រហម មានការ​អភិវឌ្ឍន៍​ច្រើន ដើម្បី​ឲ្យ​មេដឹកនាំ​​ខ្មែរក្រហម ​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​ពលរដ្ឋ​ខ្មែរ​។

​លោក ចន ឃើរី បាន​សម្តែង​រីករាយ​ ដែល​បានមក​កម្ពុជា ហើយ​លោក​ធ្លាប់បាន​ធ្វើការ​ជាមួយ​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ប្រទេស​កម្ពុជា មានការ​អភិ​​វឌ្ឍន៍​គួរ​ឲ្យ​កត់សម្គាល់​។

លោក​រំពឹងថា នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​លើ​វិស័យ​បរិស្ថាន សុខាភិបាល ទន្លេមេគង្គ និង​បញ្ហា​​ជាច្រើន​ទាក់ទង​សន្តិសុខ​ក្នុង​តំបន់​។​

​ចំណែក​លោក ​ហោ ណា​ហុង បាន​ថ្លែងថា នៅក្នុង​ជំនួប​ពិភាក្សា​ លោក​ ច​ន ឃើ​រី សម្តែង​ការព្រួយបារម្ភ​ពី​គណបក្សប្រឆាំង​ នៅក្នុង​ប្រទេស​កម្ពុជា។

បន្ទាប់ពីជួបជាមួយលោកហោណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា គឺលោក​ចន ឃើរី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៥ និងថ្ងៃទី២៦មករានេះ លោកបាន​ជួបជាមួយសម្តេចហ៊ុនសែន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ​ និងក្រុមអង្គការ​សង្គម​ស៊ីវិល មុនពេលលោកធ្វើសន្និសីទកាសែត នារសៀលថ្ងៃទី២៦មករា ឆ្នាំ២០១៦ នៅសណ្ឋាគារ រ៉ាហ្វ័រ ឡឺរ៉ូយ៉ាល់​៕

លោក ​ច​ន ឃើ​រី កោតសរសើរ​ចំពោះ​ការរីកចម្រើន​នៅ​កម្ពុជា

លោក ​ច​ន ឃើ​រី កោតសរសើរ​ចំពោះ​ការរីកចម្រើន​នៅ​កម្ពុជា

លោក ​ច​ន ឃើ​រី កោតសរសើរ​ចំពោះ​ការរីកចម្រើន​នៅ​កម្ពុជា