លោក​ឡុង ឌី​ម៉​ង់ អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ ប​ពា្ឈ​ប់​ការលក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ​២៧១

ភ្នំពេញ: តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ប​ពា្ឈ​ប់​ការលក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ​២៧១ ចន្លោះ​ពី​មន្ទីរពេទ្យ​រុស្ស៊ី​ដល់​ក្លោងទ្វារវត្ត​សន្សំ​កុសល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការធ្វើ​ចរាចរ​។​
     
​លោក​ឡុង ឌី​ម៉​ង់ បាន​បន្តថា ពេលនេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាននិងកំពុង​លក់ដូរ​ដោយបាន​រំលោភ​លើ​ចិញ្ចើមផ្លូវ​លេខ​២៧១ និង​ហៀរ​ចូល​សាច់​ផ្លូវ​តែម្តង ចាប់ពី​ចំណុច​មុខ​មន្ទីរពេទ្យ​រុស្ស៊ី​ដល់​ក្លោងទ្វារវត្ត​សន្សំ​កុសល ។ ការលក់ដូរ​បែបនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍ និង​ថ្មើរជើង​របស់​ប្រជាពលរដ្ឋ​។

​សាលា​រាជធានី​ភ្នំពេញ​សូម​ឲ្យ​បងប្អូន​ទាំងអស់ មេត្តា​ប​ពា្ឈ​ប់​រំលោភ​លើ​ចិញ្ចើម និង​ទ្រូងផ្លូវ​នេះ ចាប់ពីពេលនេះ​តទៅ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ និង​សម្រួលការ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​៕​