ផ្អើល សា​សា ទទួលបាន​សំណង​ជំងឺ​ចិត្ត​ខ្ទង់លាន​ដុល្លារ​ពី​លោក សុខ ប៊ុន

Doliprane TVC

​ក្រោយពី​ធ្លាយ​ចេញ​ព័ត៌មាន​ថា អតីត​ពិធី​ការិនី​កញ្ញា សា​សា យល់ព្រម​ដក​ពាក្យបណ្តឹង​លោក សុខ ប៊ុន នៅ​ព្រឹក​មិញ​នេះ​មក មាន​ទស្សនិកជន​ជាច្រើន​បានបង្ហាញ​ការចាប់អារម្មណ៍ និង​ចង់ដឹង​ព័ត៌មាន​ជាក់លាក់​ពី​កញ្ញា សា​សា ថា តើ​នាង​ពិតជា​ទទួលបាន​ប្រាក់​ពី​លោក សុខ ប៊ុន ខ្ទង់លាន​ដុល្លារ ពិត​មែនឬ​យ៉ាងណា​?។

ផ្អើល សា​សា ទទួលបាន​សំណង​ជំងឺ​ចិត្ត​ខ្ទង់លាន​ដុល្លារ​ពី​លោក សុខ ប៊ុន

​ព័ត៌មាន សា​សា ដក​ពាក្យបណ្តឹង​នេះ ទោះបី​ជាមាន​ព័ត៌មាន​ច្បាស់ការ​ពីសា​សា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​ព័ត៌មាន​ថា សា​សា បាន​យល់ព្រម​ដក​ពាក្យបណ្តឹង​តាំងពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​មានការ​សម្របសម្រួលរ​វាង​ឪពុក​របស់​នាង និង​លោក សុខ ប៊ុន ។​ប៉ុន្តែ​ព័ត៌មាន​ខាង​លើក​នេះ​មិនបាន​បញ្ជាក់ប្រាប់​តួលេខ​ទឹកប្រាក់ ដែល​លោក សុខ ប៊ុន បាន​សងជំងឺចិត្ត​ទៅឱ្យ សា​សា ថា មាន​ចំនួន​ប៉ុន្មាន អោយ​ច្បាស់លាស់​នោះទេ ដោយ​គ្រាន់​តែមាន​ព័ត៌មាន​ក្រៅផ្លូវការ​ថា សា​សា ទទួលបាន​សំណង​ពី​លោក សុខ ប៊ុន ខ្ទង់លាន​ដុល្លារ​។​

ផ្អើល សា​សា ទទួលបាន​សំណង​ជំងឺ​ចិត្ត​ខ្ទង់លាន​ដុល្លារ​ពី​លោក សុខ ប៊ុន

​ព័ត៌មាន​នេះ​មិន​ត្រឹមតែ​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ធ្វើឱ្យ​ទស្សនិកជន​ជាច្រើន​បាន​លាន់មាត់​ថា សា​សា ទទួលបាន​ប្រាក់​សំណង​ជំងឺ​ចិត្តច្រើន​អី ច្រើន​យ៉ាងនេះ អាចធ្វើឱ្យ​នាង​ក្លាយជា​អ្នកមាន​បាន ហើយ​មាន​អ្នក​ខ្លះទៀត បាន​លើកឡើងថា សា​សា នឹងមាន​លុយ​ទៅ​ជួយ​សង្គម​ជាក់​ជាមិនខាន​។  ប៉ុន្តែ​ទាក់ទង​នឹង​ព័ត៌មាន​នេះ​« ប្រជាប្រិយ​» ទទួលបាន​ការឆ្លើយតប​តាម​ទូរស័ព្ទ​ពី សា​សា យ៉ាងខ្លី​ថា “​នាង​មិន​បានទទួល​លុយ ដូច​អ្វីដែល​ព័ត៌មាន​គេ​បាន​ចុះផ្សាយ​នោះទេ វា​ជា​រឿង​មិន​ពិត​”​។ និយាយបាន​ត្រឹមនេះ សា​សា ក៏បាន​បិទ​ទូរស័ព្ទ ហើយ​មិនអាច​ទាក់ទង​បាន​ទៀតឡើយ​៕ ប្រមាញ់ តារា​

ផ្អើល សា​សា ទទួលបាន​សំណង​ជំងឺ​ចិត្ត​ខ្ទង់លាន​ដុល្លារ​ពី​លោក សុខ ប៊ុន ផ្អើល សា​សា ទទួលបាន​សំណង​ជំងឺ​ចិត្ត​ខ្ទង់លាន​ដុល្លារ​ពី​លោក សុខ ប៊ុន ផ្អើល សា​សា ទទួលបាន​សំណង​ជំងឺ​ចិត្ត​ខ្ទង់លាន​ដុល្លារ​ពី​លោក សុខ ប៊ុន