Kitesurfing ប្រភេទ​កីឡា​ផ្សងព្រេង​មាន​នៅ​ឆ្នេរក្រុង​ព្រះសីហនុ

Kitesurfing ប្រភេទ​កីឡា​ផ្សងព្រេង​មាន​នៅ​ឆ្នេរក្រុង​ព្រះសីហនុ

ធ្លាប់​គិត​ថា​ទៅ​កំពង់​សោ​ម​មិន​មែន​ត្រឹមតែ​ទៅ​ហែល​ទឹក​ ឬ​ញ៉ាំ​​អាហារ​សមុទ្រ​តែមួយមុខ​ប៉ុណ្ណោះ​ទេ តែយើង​អាច​ស្វែង​រក​ការ​កម្សាន្ត​ផ្សេងៗ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត។​ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ផ្សង​ព្រេង​ មាន​កីឡា​មួយ​ប្រភេទ​ពេញ​និយម​នៅ​ប្រទេស​អឺរ៉ុប​បាន​ឃើញ​មាន​លេង​ និង​បង្ហាត់​បង្រៀន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ហើយ ដែល​កីឡា​នោះ​មាន​ឈ្មោះថា Kitesurfing។

 

Kitesurfing ប្រភេទ​កីឡា​ផ្សងព្រេង​មាន​នៅ​ឆ្នេរក្រុង​ព្រះសីហនុ

 

 

 

Kitesurfing ជា​កីឡា​ ឬ​ល្បែង​កម្សាន្ត​ជិះ​នៅ​លើ​បន្ទះក្ដារ​ ខណៈ​ដែល​កាន់​ខ្លែង​រចនា​ឡើង​យ៉ាង​ពិសេស​ដោយ​ប្រើ​ខ្យល់​បក់​សម្រាប់​ប្រព័ន្ធ​រុញ​ច្រាន។
​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ គេ​ឃើញ​មាន​លេង និង​​មាន​បង្វឹក​នៅ​ឆ្នេរ​អូត្រេះ១ ក្រុងព្រះសីហនុ ដែល​គ្រូបង្ហាត់​បង្រៀន​មានឈ្មោះ​ Andy ជា​អ្នក​ជំនាញ​ Kitesurfing អស់​រយៈពេល​ជាង​២០ឆ្នាំ​មកហើយ។​

 

សម្រាប់​អ្នក​ដែល​ចូលចិត្ត ឬចង់​លេ​ង​កីឡា​ដែល​បែប​ប្រថុយប្រថាន​ប្រភេទ​នេះ​ អាចទាក់​ទង​ដើម្បី​ទទួល​ការ​បណ្ដុះបណ្ដាល​​បាន​ ដោយ​ចំណាយ​ក្នុង​តម្លៃ​ ៣៦ដុល្លារ​ក្នុង​មួយ​ម៉ោង។

 

លោក​ Andy បាន​ឲ្យដឹងថា​ ក្នុង​១វគ្គមាន១០ម៉ោង ឬ​អាច​តិច​ឬ​ច្រើន​ទៅតាម​កម្រិត​នៃ​ការ​ចាប់​បាន​របស់​​អ្នក​មក​រៀន ហើយ​ក្រោយ​ចប់​វគ្គ​អតិថិជន​​អាច​ចាប់​ផ្ដើម​ Kitesurfing ដោយខ្លួនឯង ឬ​អាច​ជួល​សម្ភារៈ​ពី​ពួក​យើង​បាន៕​​

 

Kitesurfing ប្រភេទ​កីឡា​ផ្សងព្រេង​មាន​នៅ​ឆ្នេរក្រុង​ព្រះសីហនុ

 

អត្ថបទ៖​ កើត​ ចន្ទ្រា