ផលប៉ះពាល់ ជាមួយ ប្រជាពលរដ្ឋ ៥គ្រួសារ លើគម្រោង សាងសង់ផ្លូវ អភិវឌ្ឍន៍ មាត់ទន្លេ ផ្សារក្រោម ត្រូវបានដោះស្រាយ បញ្ចប់ដោយ ក្រុមការងារ ចម្រុះខេត្ត កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ក្រុមការងារចម្រុះ របស់អាជ្ញាធរខេត្ត កំពង់ឆ្នាំងដឹកនាំ ដោយ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត និងជាប្រធាន ក្រុមការងារចម្រុះ និងមានការចូលរួម ពីប្រធាន មន្ទីរពត៌មានខេត្ត  ប្រធានមន្ទីរបរិស្ថាន និងមន្ទីរជំនាញសាធារណៈ ការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់ទៀត បានចុះសម្របសម្រួល ផលប៉ះពាល់ជាមួយ ប្រជាពលរដ្ឋចំនួន ៥គ្រួសារ ដើម្បីបើកការដ្ឋាន សាងសង់ផ្លូវអភិវឌ្ឍន៍មាត់ទន្លេផ្សារក្រោម  ភូមិចុងកោះ ក្រុងកំពង់ឆ្នាំង ឡើងវិញ បន្ទាប់ពីការដ្ឋាននេះ ត្រូវបានផ្អាកដំណើរការ និងដកថយនៅវេលា ម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បញ្ឈប់ដំណើរការ ទៅវិញបន្ទាប់ពីគេ សង្កេតឃើញមានក្រុមគ្រួសារ សកម្មជនប្រមាណ៥គ្រួសារ របស់គណក្សសង្គ្រោះជាតិ ប្រតិកម្មតវ៉ានៅក្នុងនោះគេឃើញវត្តមានលោក ដួង ចិត្រា ដែលជាក្រុមប្រឹក្សា ខេត្ត កំពង់ឆ្នាំង មកពីគណបក្សសង្គ្រោះជាតិ កំពុងជួបសកម្មជនរបស់ខ្លួន អោយមាន ការតវ៉ានេះកើតឡើង ។

ការដ្ឋានសាងសង់ផ្លូវនេះ និងត្រូវបើកដំណើរការ ឡើងវិញហើយ នៅព្រឹកថ្ងៃស្អែក ទី២៧ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពី និងដោះស្រាយ  រួចរាល់នៅព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥នេះ ដោយក្រុមការងារ ចម្រុះថ្នាក់ខេត្ត ។

សូមបញ្ជាក់ថា

កាលពីព្រឹក ថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៦នេះ ការដ្ឋានសាងសង់ផ្លូវ របស់មន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំងដែលប្រព្រឹត្តទៅក្រោម វត្តមានលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរង ខេត្តកំពង់ឆ្នាំង ត្រូវបានអាក់ខានដំណើរការ ខណៈគ្រឿងចក្រកំពុង ធ្វើសកម្មភាពឈូសឆាយ បើកការដ្ឋាននៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ។

លោកកែវពៅប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ការអភិវឌ្ឍន៍ផ្លូវនេះមានទទឹងបាត៣០ម៉ែត្រ ខ្នងលើ១០ម៉ែត្រ ប្រវែងជាង៤គីឡូម៉ែត្រ ចាប់ពីភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង រហូតដល់ភូមិទី១ សង្កាត់ខ្សាមចេញមក ផ្លូវជាតិលេខ៥៕