ឆ្នាំ២០១៥ កំពង់ផែ ក្រុងព្រះសីហនុ ទំនិញឆ្លងកាត់ជិត ៤លានតោន

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៥ ទំនិញឆ្លងកាត់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានចំនួន ជិត៤លានតោន បើប្រៀបធៀប ឆ្នាំ២០១៤ កើនឡើង ៩,៩១% ។

យោងតាមទីភ្នាក់ងារ សារពត៌មានជាតិកម្ពុជា(AKP) ដកស្រង់សម្តីលោកអ៊ុក សុមេធី ប្រធានការិយាល័យស្ថិតិ នៃកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ បាន ឲ្យដឹងថា«ទំនិញទូទៅឆ្លងកាត់ កំពង់ផែស្វយ័តក្រុង ព្រះសីហនុ ក្នុង ឆ្នាំ២០១៥ មានចំនួន ៣.៧៦៣.២៩៦តោន មានការកើនឡើង ៩.៩១% មិនរាប់បញ្ចូលប្រេង ឥន្ធនៈ»។ ទំនិញជាកុងតឺន័រមានចំនួន ២.៣៧៩.៧៦៩តោន កើនឡើង ១១,៩០% ទំនិញទូទៅ មានចំនួន ២៥៨.២៧៤តោន មានការថយចុះ១៦.៧៦%។ លោកបន្តថា ទំនិញនាំចូលមកកម្ពុជា បម្រើឲ្យវិស័យកាត់ដេរ អេឡិចត្រូនិក គ្រឿងសំណង់ គ្រឿងចក្រ ធ្យូងថ្មជាដើម។ ដោយឡែកទំនិញនាំចេញពីកម្ពុជា មានដូចជាសម្លៀកបំពាក់ ស្បែកជើង និងអង្ករ។

សូមបញ្ជាក់ថា  ឆ្នាំ២០១៥ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ មាននាវាចូលចតចំនួន១.២៩២គ្រឿង ហើយបច្ចុប្បន្នទំនិញកុងតឺន័រ ពីកំពង់ផែក្រុងព្រះសីហនុដឹកជញ្ជូនតាមផ្លូវថ្នល់ មានចំនួន៨៤% និង១៦%ទៀតតាមផ្លូវដែក៕

ឆ្នាំ២០១៥ កំពង់ផែ ក្រុងព្រះសីហនុ ទំនិញឆ្លងកាត់ជិត ៤លានតោន

ឆ្នាំ២០១៥ កំពង់ផែ ក្រុងព្រះសីហនុ ទំនិញឆ្លងកាត់ជិត ៤លានតោន