កាំភ្លើងខ្លី២ដើម, ស៊ីមកាតទូរស័ព្ទជាង២០០ ពលរដ្ឋប្រទះឃើញ ក្រោយរបងផ្ទះ

ភ្នំពេញ៖ ប្រជាពលរដ្ឋ បានប្រទះឃើញ កាំភ្លើងខ្លីពីរដើម និងស៊ីមទូរស័ព្ទជាច្រើនដុំ ហើយភ្លាមៗនោះ គាត់បានរាយកាណ៍ ជូនសមត្ថកិច្ច ដើម្បីយកមករក្សាទុក។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ ជាតិ សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានទៅបត់ជើងតូច ក្រោយផ្ទះម្ចាស់ឈ្មោះ សារី ជាមន្ត្រីគយ ក៏ប្រទះឃើញកាបូបមួយ វែកមើលឃើញកាំភ្លើងខ្លីពីរដើម និងស៊ីមទូរស័ព្ទជាច្រើនដុំ ។

បើយោងតាមរបាយការណ៍ របស់នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់លាវ បានបញ្ជាក់ថា ក្នុងកាបូបមានអាវុធខ្លីពីរដើម គឺ កាំភ្លើងខ្លីម៉ាកឡុក គ្រាប់ពីរបង់ កាំភ្លើងខ្លី k54 ១ដើម និងស៊ីមកាតទូរស័ព្ទ របស់ក្រុមហ៊ុនម៉េតហ្វូន ២០៨ស៊ីម ។

ក្នុងពេលពលរដ្ឋ ប្រទះឃើញកាំភ្លើងពីរដើមនេះ សមត្ថកិច្ចសង្ស័យថា ជាក្រុមចោរយកទៅប្លុងចោល កាំភ្លើងធ្វើសកម្មភាពប្លន់ និងស៊ីមទូរស័ព្ទអត់អត្តសញ្ញាណប័ណ្ណ សម្រាប់កាច់ប្រើទាក់ទងធ្វើសកម្មភាព។ ហើយកាំភ្លើងម៉ាកឡុកនេះ ជាកាំភ្លើងរបស់ទាហានម្នាក់ នៅភ្នំពេញ ដែលបានបាត់ជាង១ខែមុន មកលេងបងប្អូនក្នុងក្រុងព្រៃវែង ហើយចោរលួចបាត់ រួចដាក់ពាក្យបណ្តឹង មកសមត្ថកិច្ច តាមរកផងដែរ៕

កាំភ្លើងខ្លី២ដើម, ស៊ីមកាតទូរស័ព្ទជាង២០០ ពលរដ្ឋប្រទះឃើញ ក្រោយរបងផ្ទះ

កាំភ្លើងខ្លី២ដើម, ស៊ីមកាតទូរស័ព្ទជាង២០០ ពលរដ្ឋប្រទះឃើញ ក្រោយរបងផ្ទះ