ស្លាប់ពីរនាក់ ដោយសារជិះម៉ូតូCBR បុករថយន្តបែនដឹកដី

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរមួយ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចផ្លូវកោងសាលា ផ្លូវវាយ ស្ថិតនៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បណ្ដាលឲ្យ បុរសពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្តដឹកដី ដែលកំពុងបើកក្នុង ទិសដៅច្រាស់គ្នា។

នគរបាល ចរាចរស្រុករលាប្អៀរ បានឲ្យដឹងថា យុវជនដែលស្លាប់ក្នុងឧប្បត្តិហេតុគ្រោះ ថ្នាក់ចរាចរនេះ ម្នាក់ឈ្មោះឆែម ស្រៀង អាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះវន្នី រដ្ឋា អាយុ២៨ឆ្នាំ អ្នកទាំងពីរនាក់ រស់នៅក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តដឹកដីមួយគ្រឿង បានធ្វើដំណើរក្នុង ទិសដៅពីកើតទៅលិច។ នៅពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា CBR ជិះគ្នាពីរនាក់ក្នុងដំណើរច្រាស់ទិសគ្នា ដែលបើក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុលចង្កូតទៅស្តាំ នៃរថយន្តដឹកដី បណ្តាលឲ្យរថយន្តដឹកដីដែលកំពុងបើកបរ ជាន់ហ្វ្រាំងអត់ទាន់ក៏បុកម៉ូតូពេញ មួយទំហឹងតែម្តង។

នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យជនរងគ្រោះ ដែលជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយពេលកើតហេតុរថយន្តដឹកដី បានបន្ថែមល្បឿនរត់គេច តែម្តង ចំណែកឯជនរងគ្រោះបានទាក់ទងក្រុមគ្រួសារសពមកយកទៅធ្វើបុណ្យរហូតដល់វេលា៤រសៀល ថ្ងៃទី២៥នេះ សមត្ថកិច្ចកំពុងតែបន្តតាមរករថយន្តដឹកដីដែលរត់គេចខ្លួន៕

ស្លាប់ពីរនាក់ ដោយសារជិះម៉ូតូCBR បុករថយន្តបែនដឹកដី

ស្លាប់ពីរនាក់ ដោយសារជិះម៉ូតូCBR បុករថយន្តបែនដឹកដី

ស្លាប់ពីរនាក់ ដោយសារជិះម៉ូតូCBR បុករថយន្តបែនដឹកដី

ស្លាប់ពីរនាក់ ដោយសារជិះម៉ូតូCBR បុករថយន្តបែនដឹកដី