ក្រសួងអប់រំ បើកវគ្គបំប៉ន គ្រូបង្រៀនមូលដ្ឋាន ១៥០០នាក់ រយៈពេលបីខែ

ភ្នំពេញ៖ ក្រសូងអប់រំ យុវជន និងកីឡា នឹងបើកវគ្គបំប៉នគ្រូបង្រៀន មូលដ្ឋានជំនាន់ទី១០ ចំនួន១៥០០ នាក់ ក្នុងរយៈ ពេលបីខែ ចាប់ពីថ្ងៃមហាវិស្សមកាល ឆ្នាំសិក្សា២០១៥-២០១៦  នៅតាមមជ្ឈមណ្ឌល គរុកោសល្យ ភូមិភាគទាំង៦ ដោយចែកចេញជាពីរវេន ។

សេចក្តីជូនដំណឹង របស់ក្រសូងអប់រំ បានឲ្យដឹងថា ការបង្រៀនវគ្គបំប៉ន មានរយៈពេល ពីរវេន។ វេនទី ១ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។ វេនទី ២ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។

លក្ខខណ្ឌដែលត្រូវជ្រើសរើស ក្នុងចំណោមគ្រូបឋមសិក្សា ឬមតេយ្យសិក្សាទាំងពីរភេទ មានអាយុយ៉ាងច្រើន ៥៨ឆ្នាំ គិតដល់ថ្ងៃទី១ កញ្ញា ឆ្នាំ២០១៦។ ត្រូវមានសញ្ញាបត្រ ចាប់ពីមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ មានអតីភាពច្រើន ជាងគេ ក្នុងករណីអតីតភាពស្មើគ្នា ត្រូវផ្ដល់អាទិភាពទៅនារី បន្ទាប់មកទៀតអ្នកមានអាយុច្រើនជាង តាមមុខវិជ្ជាឯកទេសដែលសាមីខ្លួន បានជ្រើសរើស កំពុងបម្រើការក្នុងក្រសួង៕