សមាគម អតីតយុទ្ធជន ខណ្ឌមានជ័យ នាំថវិកា ប្រគល់គ្រួសារ អតីតយុទ្ធជនពិការ ដែលបាន ទទួល មរណភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ សមាគមអតីតយុទ្ធជន ខណ្ឌមានជ័យ ដឹកនាំដោយ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ និងជាប្រធាន កិត្តិយស សមាគមអតីតយុទ្ធជន ខណ្ឌមានជ័យ និងលោក តេង ស៊ីណូ អធិការខណ្ឌ និង ប្រធានសមាគម អតីតយុទ្ធជន ខណ្ឌមានជ័យ បានប្រគល់ថវិកាមរណៈ សង្រ្កោះចំនួន ១២លាន រៀល ជូនដល់គ្រួសារអតីត យុទ្ធជនពិការ និវត្តន៍ជន ចំនួន ៣គ្រួសារ ដែលបានទទួល មរណភាពកន្លងទៅថ្មីៗ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក តេង ស៊ីណូ អធិការខណ្ឌ និង ប្រធានសមាគម អតីតយុទ្ធជន ខណ្ឌមានជ័យ បានអោយដឹងថា គ្រួសារដែលត្រូវបានទទួលថវិកា នាពេលនេះ មាន១-ឈ្មោះ អន ហ៊ី ភេទប្រុស ជាយុទ្ឋជនពិកា, ២ឈ្មោះ ឌឹម គឹមលី ភេទប្រុស ជានិវត្តន៍ជន និង៣ឈ្មោះ កែវ ស្រឿន ភេទប្រុស ជានិវត្តន៍ជន ។ ដោយក្នុងមួយគ្រួសារ ទទួលថវិកាពី សមាគមអតីតយុទ្ឋ ចំនួន ៤លានរៀល ។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារ អតិតយុទ្ឋជន ហើយលោកក៏បាន មានប្រសាសន៍ថា មនុស្សកើតចាស់ឈឺស្លាប់ ហើយពួកគាត់ បានទៅទីដ៏សមគួរនៃសុគតិភព ចូរយើងនាំជូនកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ត លោកឪពុក ស្វាមីទៅកាន់ភពដ៏សុខសាន្ត ប៉ុន្តែយើងត្រូវខិតខំ ថែរក្សាសុខភាព កុំឲ្យឈឺ ដើម្បីបន្តរកទទួល ទានចិញ្ចឹមកូនចៅ បន្តទៀត។

តាងនាមសមាគមអតីត យុទ្ធជនកម្ពុជា លោក ពេជ្រ កែវមុនី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា និងលោកអភិបាល រាជធានីភ្នំពេញ លោក ជួន សុវណ្ណ ប្រធានសមាគមអតីតយុទ្ធជន រាជធានីភ្នំពេញ ដែលជានិច្ចជាកាល តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅ របស់អតីតយុទ្ធជន និងគ្រួសារ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការ ពារជាតិមាតុភូមិ។

ជាមួយគ្នានេះដែរ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានអោយដឹងថា អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ក៏បានផ្តល់នូវ អំណោយជាគ្រឿង ឧបភោគ បរិភោគ រួមមានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១យួរ និងឃីត ១កញ្ចប់ ។

ក្នុងឱកាសនេះ ក្រុមគ្រួសារសព បានសំដែង អំណរគុណ ដល់លោកអភិបាលខណ្ឌ លោកអធិការខណ្ឌ ដែលបានយកចិត្ត ទុក្ខដាក់មក លើគ្រួសារ គាត់ទាំង ៣រូប ៕