ស្ពានយោលសង់ ពីឈើប្រវែង១៥៥ម៉ែត្រ ឆ្លងកាត់អូរទេ នៅឃុំមេម៉ង់ស្រុកកែវសីមា ត្រូវបានដាក់ឱ្យ ពលរដ្ឋចរាចរ ព្រឹកនេះ

មណ្ឌលគិរីៈ ប្រជាពលរដ្ឋទូទាំងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីព្រឹកថ្ងៃទី២៦ខែមករា ឆ្នាំ២០១៦នេះតទៅ បាននាំគ្នាធ្វើចរាចរ ជាធម្មតា លែងលំបាកទៀតហើយ ដោយបានធ្វើដំណើរឆ្លង កាត់ស្ពានយោលអូរទេ ប្រវែង១៥៥ម៉ែត្រនិងទទឹង១.៥ម៉ែត្រ ហើយថវិកាទាំង នោះមួយចំនួនធំ គឺជាអំណោយ លោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ថវិកាមួយចំនួនទៀត បានមកពីមូលនិធិឃុំ និងមួយចំនួនបានមកពីជំនួយ សប្បុរសជនសរុបថវិកាអស់ជាង១ម៉ឺនដុល្លារ សហរដ្ឋអាមេរិច។

ប្រជាពលរដ្ឋនៅក្នុងតំបន់នោះបាននាំគ្នាសាទរចំពោះម្ចាស់អំណោយទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការ សាងសង់ស្ពានឆ្លងកាត់ អូរទេនេះ ពីមុនពួកគាត់នៅភូមិពូង៉ោល ភូមិពូកេះធ្វើដំណើរទៅកាន់ឃុំចុងផ្លាស់ ដោយថ្មើរជើងកាត់ទឹកភក់ល្បាប់ តែឥឡូវគាត់បានធ្វើដំណើរ តាមរយៈកង់និង ម៉ូតូបានដោយរលូន ។ ពួកគាត់បានធ្វើការសំណូមពរដល់អាជ្ញាធ័រនៅខេត្តនេះ ឱ្យជួយបន្តការអភិវឌ្ឍន៍ផ្លូវ ស្ពានបន្តថែមទៀត ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន ផលិតផលដែលគាត់ផលិត បាននាំយកមកលក់នៅទីប្រជុំជន ជាពិសេស នៅពេលពួកគាត់មានជំងឺ ឈឺថ្កាត់ម្តងៗ ងាយស្រួលក្នុងការនាំអ្នកជំងឺមកកាន់មន្ទីពេទ្យ ដើម្បីធ្វើការព្យាបាល និងសង្រ្គោះឱ្យទាន់ពេលវេលាផង។

សូមជំរាបថា បច្ចុប្បន្ននេះប្រជាពលរដ្ឋចំនួនពីរឃុំគឺឃុំចុងផ្លាស់ និងឃុំមេម៉ង់ស្រុកកែវសីមា នៅតែពុំទាន់មាន ផ្លូវល្អសំរាប់ធ្វើដំណើរ ពីតបន់ពួកគាត់រស់ នៅខាងលើមកកាន់ទីរួមខេត្ត នៅឡើយទេ ដោយពួកគាត់នៅតែ សម្តែង ការរិៈគន់ធ្ងន់ៗចំៗ ចំពោះលោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមួយនេះថា កាលពី ឆ្នាំមុនៗ ប្រធានមន្ទីររូបនេះ បានយកលុយរបស់រដ្ឋ មកធ្វើការសាងសង់ផ្លូវនេះដែរ តែអត់មានគុណភាពបានចរាចរមួយដង្ហើមរុយដែរក៍ខូចខ្ទេចខ្ទីទៅវិញ ហាក់បីដូចជាយកថវិការបស់ជាតិមកគ្រវែងចោលអញ្ចឹង ៕