ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​រតនគិរី ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៦ ​មករា នេះ​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​​ចុះ​មូលដ្ឋាន​ខេត្តរតនគិរី លោក​ទេស​រដ្ឋមន្ត្រី ​លី ធុ​ជ អម​ដំណើរ​​ដោយ​លោក​អ៊ុ​ក សំ​អុល អភិបាលក្រុង​បាន​លុង​ បានធ្វើការ​​ចុះ​ត្រួតពិនិត្យ​ផ្សារ​បាន​លុង​ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​​សំរាម​ជូន​អាជីវករ ​។

ការ​ចុះ​ត្រួតពិនិត្យ​​នេះ​ គឺ​បន្ទាប់​ពី​ក្រុម​អាជីវករ​លក់ដូរ​ជា​ច្រើន​​អ្នក ​បាន​សំណូមពរ​​ឱ្យ​ជួយ​អន្តរាគមន៍​ លើ​ករណី​ម្ចាស់​វិនិយោគ​ផ្សារ​យក​រទេះ​​ដឹក​សំរាម​មក​​គរ​ទុក​កន្លែង​លក់ដូរ​​របស់​ពួក​គាត់ ​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​សុខភាព និង​ពុំ​មាន​ភ្ញៀវណា​​ហ៊ាន​ចូល​ទៅ​ក្បែរ​តូប​ទិញ​​ម្ហូបអាហារ បន្លែ ផ្លែ​ឈើ ពោល​​គឺ​លក់​ពុំ​ដាច់​ ដោយសារ​តែ​បញ្ហា​ក្លិនស្អុយ​ចេញពី​គំនរ​​សំរាម​ ។