ដំណើរវត្ថុប៉ះទង្គិច កើតជាផ្កាភ្លើង ត្រូវបានអង្កេតឃើញ នៅភពព្រះហស្បតិ៍

ទីក្រុង RACINE៖ អាកាសយានិក ជើងចាស់ម្នាក់នៅរដ្ឋ Wisconsin សហរដ្ឋអាមេរិក ភាគកណ្តាល និយាយថា គាត់បានសង្កេត អំពីដំណើរវត្ថុប៉ះទង្គិចដ៏ជាក់ស្តែងមួយ នៅក្នុងភព ព្រះហស្បតិ៍កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ដែលវាបានបង្កើតជា បាល់ភ្លើងដ៏ធំ និងមានពន្លឺភ្លឺ ចែងចាំងនៅលើផ្ទៃនៃភពដ៏ធំជាងគេនេះ។ 

យោងទៅតាមសេចក្តីរាយការណ៍  របស់គេហទំព័រ Spaceweather បានឲ្យដឹងថា លោក Dan Peterson បានកំពុងតែ ធ្វើការសង្កេត ទៅលើភពដ៏ធំជាងគេបំផុតនៅ ក្នុងប្រព័ន្ធព្រះអាទិត្យ របស់ពួកយើង ជាមួយនឹងកែវយឺតប្រវែង ១២ អ៊ីងរបស់គាត់ នៅពេលដែលព្រឹត្តិការណ៍ នៃបាល់ភ្លើងដ៏ធំនោះបានកើតឡើង ដែលបានធ្វើដំណើរពី លំហអាកាស ឆ្លង ចូលបរិយាកាស នៃភព ព្រហស្បតិ៍ នៅពេលយប់។

ទោះបីជាយ៉ាងណាក្តី ពួកយើងមិនដឹងច្បាស់ ទេថាដំណើរវត្ថុទង្គិចគ្នានេះ គឺជាដុំថ្មអវកាស (អាស្ទេរ៉ូអ៊ីត) ឬជាផ្កាយដុះកន្ទុយ ដែលវាមានលក្ខណៈ ដូចនឹង ផ្កាយដុះកន្ទុយឈ្មោះ Shoemaker-Levy 9 comet  ដែលវាបានបំបែកខ្លួនឲ្យទៅជាបំណែកតូចៗ ព្រមទាំងមានកំលាំង រុញផ្ទប់ នឹងបង្កើតបានជា ចំណុចខ្មៅៗលើផ្ទៃភពនេះ កាលពីនៅក្នុងឆ្នាំ ១៩៩៤ នោះទេ។

លោក Peterson បានសសេរនៅ ក្នុងប្រព័ន្ធអ៊ីនធើណេតថាៈ  "ការទស្សន៏ទាយដ៏ល្អបំផុតរបស់ ខ្ញុំគឺ វាគ្រាន់តែជាផ្កាយដុះកន្ទុយដ៏តូចមួយនៅក្នុងប្រវត្តិសាស្រ្តតែប៉ុណ្ណោះ" ៕

ដំណើរវត្ថុប៉ះទង្គិច កើតជាផ្កាភ្លើង  ត្រូវបានអង្កេតឃើញ នៅភពព្រះហស្បតិ៍

  • ដំណើរវត្ថុប៉ះទង្គិច កើតជាផ្កាភ្លើង ត្រូវបានអង្កេតឃើញ នៅភពព្រះហស្បតិ៍已关闭评论
  • 39 views
  • Hide Sidebar
    A+
Publish on:2016/01/26  Category:​អន្តរជាតិ