ស្លាប់ពីរនាក់ ដោយសារជិះម៉ូតូ CBR បុករថយន្តបែនដឹកដី

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរមួយ បានកើតឡើងនៅតាមបណ្តោយ​​ ផ្លូវជាតិលេខ៥ ចំណុចផ្លូវកោងសាលា ផ្លូវវាយ ស្ថិតនៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បណ្ដាលឲ្យ បុរសពីរនាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូយ៉ាងលឿន ជ្រុលទៅបុករថយន្តដឹកដី ដែលកំពុងបើកក្នុង ទិសដៅច្រាសគ្នា។

នគរបាល ចរាចរស្រុករលាប្អៀរ បានឲ្យដឹងថា យុវជនដែលស្លាប់ក្នុងឧប្បត្តិហេតុគ្រោះ ថ្នាក់ចរាចរនេះ ម្នាក់ឈ្មោះ ឆែម ស្រៀង អាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ វន្នី រដ្ឋា អាយុ២៨ឆ្នាំ អ្នកទាំងពីរនាក់ រស់នៅក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តដឹកដីមួយគ្រឿង បានធ្វើដំណើរក្នុង ទិសដៅពីកើតទៅលិច។ នៅពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា CBR ជិះគ្នាពីរនាក់ក្នុងដំណើរច្រាស់ទិសគ្នា ដែលបើក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុលចង្កូតទៅស្តាំ នៃរថយន្តដឹកដី បណ្តាលឲ្យរថយន្តដឹកដីដែលកំពុងបើកបរ ជាន់ហ្វ្រាំងអត់ទាន់ក៏បុកម៉ូតូពេញ មួយទំហឹងតែម្តង។

នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យជនរងគ្រោះ ដែលជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយពេលកើតហេតុរថយន្តដឹកដី បានបន្ថែមល្បឿនរត់គេចតែម្តង ចំណែកឯជនរងគ្រោះ បានទាក់ទងក្រុមគ្រួសារសព មកយកទៅធ្វើបុណ្យរហូតដល់ វេលាម៉ោង៤រសៀល ថ្ងៃទី២៥នេះ សមត្ថកិច្ចកំពុងតែបន្តតាម រករថយន្តដឹកដី ដែលរត់គេចខ្លួន៕

ស្លាប់ពីរនាក់ ដោយសារជិះម៉ូតូ CBR បុករថយន្តបែនដឹកដី
ស្លាប់ពីរនាក់ ដោយសារជិះម៉ូតូ CBR បុករថយន្តបែនដឹកដី
ស្លាប់ពីរនាក់ ដោយសារជិះម៉ូតូ CBR បុករថយន្តបែនដឹកដី
ស្លាប់ពីរនាក់ ដោយសារជិះម៉ូតូ CBR បុករថយន្តបែនដឹកដី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត