ចូលឆ្នាំចិន ឆ្នាំវកជិតមកដល់ អ្នកកើតឆ្នាំខ្លា ឆុង១០០% ចង់ដឹងទៅរំដោះគ្រោះនៅវត្តភ្នំ គេធ្វើយ៉ាងម៉េចខ្លះអត់?

ភ្នំពេញ៖ ចូលឆ្នាំចិននឹងមកដល់ឆាប់នេះៗ ដោយឆ្នាំថ្មីខាងមុខនេះគឺជា "ឆ្នាំវក" ហើយបើតាមក្បួនចិនសែវិញ គឺឆ្នាំវក ឆុងជាមួយឆ្នាំខ្លា (ខាល) ដល់ទៅ១០០%ឯណោះ។ តែទោះជាយ៉ាងណា ប្រិយមិត្តអ្នកកើតឆ្នាំខ្លា ទាំងអស់សូមកុំមានការព្រួយបារម្ភអ្វី ព្រោះថាសត្វខ្លា-ស ដ៏ពូកែសក្តិសិទ្ធ នៅឯរមណីយដ្ឋានប្រវិត្តិសាស្ត្រវត្តភ្នំ នឹងអាចជួយលោកអ្នកបាន។

ចូលឆ្នាំចិន ឆ្នាំវកជិតមកដល់ អ្នកកើតឆ្នាំខ្លា ឆុង១០០% ចង់ដឹងទៅរំដោះគ្រោះនៅវត្តភ្នំ គេធ្វើយ៉ាងម៉េចខ្លះអត់?

អបិយជំនឿគឺជារឿងមិនអាចចោលបាន តាំងពីទំនៀមទំលាប់ដូនតាមក ភាគច្រើនប្រជាជនខ្មែរ ឬខ្មែរកាត់ចិន ច្រើនរស់នៅដោយ ពឹងផ្អែកលើអបិយជំនឿ បើទោះបីជាតិចក្តី ឬច្រើនក្តី។ ជាក់ស្តែង ពិធីចូលឆ្នាំចិន ដែលនឹងចូលមកដល់ឆាប់ៗខាងមុខនេះ ខ្មែរឡូត នឹងនាំប្រិយមិត្តឲ្យបានដឹង ពីអបិយជំនឿមួយចំនួន ទាក់ទងនឹងការឆុង រវាងឆ្នាំថ្មីនឹងឆ្នាំផ្សេងៗ ជាក់ស្តែងក៏ដូចជាវិធីការពារ និងវិធីរំដោះគ្រោះផងដែរ។

ចូលឆ្នាំចិន ឆ្នាំវកជិតមកដល់ អ្នកកើតឆ្នាំខ្លា ឆុង១០០% ចង់ដឹងទៅរំដោះគ្រោះនៅវត្តភ្នំ គេធ្វើយ៉ាងម៉េចខ្លះអត់?
វិហារចិន នៅលើភ្នំ រមណីដ្ឋានទេសចរណ៍ និងប្រវត្តិសាស្រ្តវត្តភ្នំ

បើតាមលោកអ៊ុំ ឡា (តាឡា) ដែលជាជើងព្រះមួយរូប នៅឯវិហារចិនលើភ្នំដូនពេញ ក្នុងរមណីយដ្ឋានទេសចរណ៍ និងប្រវតិ្តសាស្ត្រវត្តភ្នំ ដែលជាអ្នកតែងតែណែនាំ និងធ្វើពិធីរំដោះគ្រោះ ទៅដល់ប្រជាជនខ្មែរ ជាពិសេសខ្មែរកាត់ចិន បានប្រាប់ឲ្យដឹងថា ចូលឆ្នាំប្រពៃណីចិន ដែលចូលមកដល់ខាងមុខនេះ គឺជាឆ្នាំវក ដែលឆ្នាំនេះគឺឆុងខ្លាំង ទៅនឹងអ្នកកើតឆ្នាំខ្លា ហើយបន្ទាប់មក ក៏មានដូចជាឆ្នាំ កុរ ឆ្នាំម្សាញ់ជាដើម។ ដូច្នេះប្រសិនបើអ្នកដែលមាន ឆ្នាំកំណើតដូចរៀបរាប់ខាងលើ ឬអ្នកដែលមានទុក្ខសោក និងចង់រំដោះគ្រោះចេញ អាចមកមុន រឺក្រោយចូលឆ្នាំថ្មីនេះបាន ដើម្បីឲ្យលោកអ៊ុំ ធ្វើពិធីឧបកិច្ចរំដោះគ្រោះឲ្យ នៅពីមុខរូបសំណាក សត្វខ្លា-ស។ 

ចូលឆ្នាំចិន ឆ្នាំវកជិតមកដល់ អ្នកកើតឆ្នាំខ្លា ឆុង១០០% ចង់ដឹងទៅរំដោះគ្រោះនៅវត្តភ្នំ គេធ្វើយ៉ាងម៉េចខ្លះអត់?
លោកអ៊ុំ ឡា កំពុងធ្វើកិច្ចរំដោះគ្រោះឲ្យបរិស័ទ្ធ  នៅពីមុខរូបសំណាកខ្លា-ស

បើតាមទំនៀមទំលាប់ បុគ្គលអ្នកឆុងឆ្នាំ ឬអ្នកដែលចង់ឲ្យសត្វខ្លា-សរំដោះគ្រោះឲ្យទាំងអស់ ត្រូវជាវដង្វាយសំខាន់៣មុខ ពីទីណាក៏បាន ដែលមានដូចជា សាច់ជ្រូកមួយដុំ ស៊ុត និងយីហ៊ឺក្រៀម ព្រមទាំងក្រដាសសែន ផ្លែឈើ ទៀនធូប ទៅតាមសទ្ធារជ្រះថ្លារៀងៗខ្លួន យកមកសែនជូនដល់រូបសំណាកខ្លា-ស ​នៅវត្តភ្នំ ព្រមទាំងមានការធ្វើកិច្ចរំដោះគ្រោះនានាផងដែរ។

ចូលឆ្នាំចិន ឆ្នាំវកជិតមកដល់ អ្នកកើតឆ្នាំខ្លា ឆុង១០០% ចង់ដឹងទៅរំដោះគ្រោះនៅវត្តភ្នំ គេធ្វើយ៉ាងម៉េចខ្លះអត់?ចូលឆ្នាំចិន ឆ្នាំវកជិតមកដល់ អ្នកកើតឆ្នាំខ្លា ឆុង១០០% ចង់ដឹងទៅរំដោះគ្រោះនៅវត្តភ្នំ គេធ្វើយ៉ាងម៉េចខ្លះអត់?
តង្វាយសម្រាប់សត្វខ្លា-ស

ជាទូទៅបើតាមជំនឿ ការឆុងឆ្នាំ វានឹងធ្វើឲ្យបុគ្គលទាំងនោះ មានការស៊យ រឺជួបរឿងមិនសូវល្អឡើយ ហើយត្រូវតមតំណមជាច្រើន ដូចជាការចូលរួមពិធីបុណ្យសព ការធ្វើកូនកំដរអាពាហ៍ពិពាហ៍គេ ការបុកគ្រឹះធ្វើគេហដ្ឋាន ចាប់ផ្តើមអាជីវកម្ម ឬធ្វើដំណើរផ្លូវឆ្ងាយជាដើម។

ដោយឡែកជំនឿពីប្រវត្តិ រូបសំណាកសត្វខ្លា-ស នៅឯរមណីយដ្ឋានទេសចរណ៍ និងប្រវត្តិសាស្ត្រវត្តភ្នំវិញ សាងសង់ឡើង ក្រោមជំនឿតៗគ្នា ពីព្រេងនិទាននៅឯប្រទេសចិនឯណោះ។ រឿងព្រេងនោះមានតំណាលថា កាលដើមឡើយ នៅស្រុកចិនមានកើតកល្បយុគ្គ ស្រុកធ្វើស្រូវ-ដំណាំមិនបានផល មានចោរកម្ម លួចឆក់ប្លន់គ្រប់បែបយ៉ាង។ ដោយឃើញដូចនេះទេវតាមួយអង្គ ក៏បាននិមិត្តខ្លួនជាសត្វខ្លា-ស មកជួយដល់មនុស្សទាំងពួង ជួយទាំងមនុស្សអាក្រក់ឲ្យទៅជាល្អ ព្រមទាំងសត្វនៅក្នុងភូមិកុំមានរោគ មានទុក្ខ មានភ័យអ្វីទាំងអស់។ ក្រោយមកដោយឃើញដូចនេះ អ្នកស្រុកអ្នកភូមិទាំងអស់ក៏បានដឹង ហើយក៏នាំគ្នាធ្វើរូបសំណាកសត្វខ្លា-សនោះ ទុកសម្រាប់គោរព សែនរហូតបន្សល់នូវជំនឿ មកដល់បច្ចុប្បនេះឯង។ 

ចូលឆ្នាំចិន ឆ្នាំវកជិតមកដល់ អ្នកកើតឆ្នាំខ្លា ឆុង១០០% ចង់ដឹងទៅរំដោះគ្រោះនៅវត្តភ្នំ គេធ្វើយ៉ាងម៉េចខ្លះអត់?
រូបសំណាក សត្វខ្លា-ស នៅរមណីដ្ឋានទេសចរណ៍ និងប្រវត្តិសាស្ត្រវត្តភ្នំ

លោកអ៊ុំឡា ក៏បានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំនៅពេលកៀកជិតមកដល់ មុននិងក្រោយចូលឆ្នាំចិន មានមនុស្សម្នាជាច្រើន បានមកធ្វើកិច្ចនៅមុខរូបសំណាកខ្លា-ស នៅឯវិហារចិនលើវត្តភ្នំ រំដោះគ្រោះឲ្យជាច្រើន។ មិនថាតែអ្នកដែលមានឆ្នាំខ្លា រឺឆុងឆ្នាំនោះទេ គឺអ្នកដែលជួបនូវរឿងមិនល្អ មន្ទិលហ្មងសៅនានា ក៏ដូចជាអ្នកជួបគ្រោះជួបភ័យជាច្រើន បាននាំគ្នាមកពីទីជិតឆ្ងាយ មកធ្វើកិច្ចរំដោះគ្រោះទាំងអស់ ដែលភាគច្រើនពួកគាត់ថា មានភាពសក្តិសិទ្ធពិតប្រាកដមែន។

វិហារចិននៅ រមណីយដ្ឋានទេសចរណ៍​ និងប្រវត្តិសាស្រ្តវត្តភ្នំ មានទីតាំងស្ថិតនៅគៀនខាងស្តាំដៃ លើកំពូលភ្នំ ជិតព្រះវិហារខ្មែរ ដែលព្រះវិហារនោះ គឺបើកជារៀងរាល់ថ្ងៃក្នុងម៉ោងចូលកំសាន្ត សម្រាប់ជនជាតិចិន ខ្មែរ-កាត់ចិន និងអ្នកមានជំនឿនានា មកធ្វើការបន់ស្រន់ ចាក់គម្ពីរ រឺធ្វើកិច្ចរំដោះគ្រោះជាដើម-ល-៕

ចូលឆ្នាំចិន ឆ្នាំវកជិតមកដល់ អ្នកកើតឆ្នាំខ្លា ឆុង១០០% ចង់ដឹងទៅរំដោះគ្រោះនៅវត្តភ្នំ គេធ្វើយ៉ាងម៉េចខ្លះអត់?
ចូលឆ្នាំចិន ឆ្នាំវកជិតមកដល់ អ្នកកើតឆ្នាំខ្លា ឆុង១០០% ចង់ដឹងទៅរំដោះគ្រោះនៅវត្តភ្នំ គេធ្វើយ៉ាងម៉េចខ្លះអត់?
ចូលឆ្នាំចិន ឆ្នាំវកជិតមកដល់ អ្នកកើតឆ្នាំខ្លា ឆុង១០០% ចង់ដឹងទៅរំដោះគ្រោះនៅវត្តភ្នំ គេធ្វើយ៉ាងម៉េចខ្លះអត់?
ចូលឆ្នាំចិន ឆ្នាំវកជិតមកដល់ អ្នកកើតឆ្នាំខ្លា ឆុង១០០% ចង់ដឹងទៅរំដោះគ្រោះនៅវត្តភ្នំ គេធ្វើយ៉ាងម៉េចខ្លះអត់?
ចូលឆ្នាំចិន ឆ្នាំវកជិតមកដល់ អ្នកកើតឆ្នាំខ្លា ឆុង១០០% ចង់ដឹងទៅរំដោះគ្រោះនៅវត្តភ្នំ គេធ្វើយ៉ាងម៉េចខ្លះអត់?
ទិដ្ឋភាពនានា នៅលើកំពូលភ្នំដូនពេញ ក្នុងរមណីដ្ឋានទេសចរណ៍ និងប្រវត្តិសាស្ត្រវត្តភ្នំ 

ដោយ លូហាន និង ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត