សិស្ស​វិទ្យាល័យ​ម្នាក់​ជិះ​ម៉ូតូ ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​ធុន​ធំ

Doliprane TVC

​ខេត្តកណ្ដាល​៖ សិស្ស​វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង​បាន ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង ដោយ​ជិះ​ម៉ូតូ ១ គ្រឿង​ឌុប ​មិត្តភក្ដិ​ពីក្រោយ​ជែង​ម៉ូតូ ១ គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ស្របគ្នា ហើយ​បាន ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​ធុន​ធំ ១ គ្រឿង​ដែល​បើកបរ​ស្របគ្នា​ដែរ ហើយក៏​ត្រូវបាន​រថយន្ត​នោះ​កិន​បណ្ដាល​ឲ្យ​ស្លាប់​បែបនេះ​តែម្ដង ចំណែក​មិត្តភក្ដិ​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​បាន​រងរ​បួ​ស្រាល ហើយ​រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួន​ទៅ​បាត់ស្រមោល ។

សិស្ស​វិទ្យាល័យ​ម្នាក់​ជិះ​ម៉ូតូ ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​ធុន​ធំ

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ រសៀល​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ៣ និង​លេខ ៤ ស្ថិតក្នុង ភូមិ​ក្ដាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

សិស្ស​វិទ្យាល័យ​ម្នាក់​ជិះ​ម៉ូតូ ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​ធុន​ធំ

ក្មេងប្រុស​រងគ្រោះ​ដែល​ស្លាប់​នោះ ឈ្មោះ ឃឹម រិទ្ធី អាយុ ១៦ ឆ្នាំ​ជា​សិស្ស​រៀ​នៅ​វិទ្យា ហ៊ុន សែន ថ្នល់ទទឹង មាន​ទីលំនៅ​ក្នុង ភូមិ ក្រាំង​រលួស ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ចំណែក​មិត្តភក្ដិ ម្នាក់ទៀត​ជិះ​ពីក្រោយ​រងរបួស​ស្រាល រីឯ​រថយន្ត​បង្ក​មិន​ត្រូវបាន​ស្គាល់​ម៉ាក​នោះឡើយ ។ ក្រោយពេល​កើត ហេតុ​សាកសព​ត្រូវបាន ប៉ូលិស​ប្រគល់​ទៅ​ឲ្យ ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ TV5

សិស្ស​វិទ្យាល័យ​ម្នាក់​ជិះ​ម៉ូតូ ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​ធុន​ធំ