ប្រទះឃើញ​លោហៈ​មួយ​ផ្ទាំង​នៅ​ឆ្នេរសមុទ្រ​ប្រទេស​ថៃ សង្ស័យថា​ជា​បំណែក​យន្តហោះ MH370

Doliprane TVC

កាលពីពេល​ថ្មីៗ​នេះ​ក្រុម​អ្នកនេសាទ​បាន​ប្រទះឃើញ​បំណែក​លោក​ហៈ​អាថ៌កំបាំង​មួយ​ផ្ទាំង​នៅ​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត Nakhon Si Thammarat ភាគខាងត្បូង​ប្រទេស​ថៃ ហើយ​នៅពេល​នេះដែរ​ក្រុម​កងទ័ពអាកាស​ក្នុងប្រទេស​កំពុងតែ​វិភាគ​រក​ការពិត​ចំពោះ​គំហើញ​នេះ ។ ចំពោះ​លោក​ហៈ​មួយ​ផ្ទាំង​នេះ​ទៀតសោត​មាន​ទំហំ ២ x ៣ ម៉ែត្រ ហើយ​ត្រូវបាន​គេ​សន្និដ្ឋានថា​ជា​បំណែក​យន្តហោះ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី «Malaysia Airlines» ដែល​បាន​បាត់​ខ្លួន​កាលពី​ខែមីនា ឆ្នាំ ២០១៤ កន្លងទៅ ប៉​ន្តែ​ទោះជា​យ៉ាងណា​ក៏​ការសន្និដ្ឋាន​នេះ​នៅតែ​មិនទាន់​ច្បាស់​នោះទេ ដោយ​សព្វថ្ងៃ​ក្រុម​អ្នកជំនាញ​កំពុងតែ​តាមដាន និង សិក្សា​បន្ត ។

គួរ​រំឭក​ដែរ​ថា យន្តហោះ MH370 ផ្ទុក​អ្នកដំណើរ ២៣៩ នាក់ បាន​បាត់​ខ្លួន​ពី​រ៉ា​ដា​សុវត្ថិភាព​កាលពី​ខែមីនា ឆ្នាំ ២០១៤ ស្របពេល​ជាមួយ​ជើងហោះហើរ​មួយ​នេះ​ធ្វើដំណើរ​ចេញពី​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស ម៉ាឡេស៊ី ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ៕ (​ប្រភព ឌាល​លី​ស្តា​) កុសល​

ប្រទះឃើញ​លោហៈ​មួយ​ផ្ទាំង​នៅ​ឆ្នេរសមុទ្រ​ប្រទេស​ថៃ សង្ស័យថា​ជា​បំណែក​យន្តហោះ MH370

ប្រទះឃើញ​លោហៈ​មួយ​ផ្ទាំង​នៅ​ឆ្នេរសមុទ្រ​ប្រទេស​ថៃ សង្ស័យថា​ជា​បំណែក​យន្តហោះ MH370