សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ប្រគល់​អំណោយ​ដល់​សាលាឃុំ​ជង្រុក ស្រុក​គងពិសី​

កំពង់ស្ពឺ: សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​បាន​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនធំ និង​ថវិកា​ចំនួន​៨​លាន​រៀល ប្រគល់ជូន​សាលាឃុំ​ជង្រុក ទុក​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក៏ដូចជា​ជួយ​រំលែក​ទុក្ខលំបាក​និង​ការខ្វះខាត​ផ្សេងៗ ផងដែរ​។​

​ពិធី​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅ​ក្នុងភូមិ​ព្រែ​កតា​មាន ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពុងស្ពឺ ដោយមាន​ការចូលរួម​ពី​ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ​បណ្ឌិត ខឹម សម្បត្តិ រាជាគណៈ​ថ្នាក់​កិត្តិយស រួម​នឹង​ព្រះសង្ឃ​ជាច្រើន​អង្គ​ទៀត និង​លោក​ថោង ផាត ជា​មេឃុំ​ជង្រុក និង​ប្រជាពលរដ្ឋ ជា​ពុទ្ធបរិស័ទ​មកពី​ភ្នំពេញ​ផងដែរ​។​
 
​នាឱកាស​នោះដែរ លោក ថោង ផាត ក៏បាន​កោតសរសើរ​ដ​ល់​ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត​បណ្ឌិត ខឹម សម្បត្តិ ផងដែរ​ដោយសារតែ​ព្រះអង្គ​បាន​ជួយ​ជ្រោមជ្រែង​នាំយក​អំណោយ​មក​ប្រគល់​ដល់​សាលាឃុំ​ជង្រុក ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ក៏ដូចជា​ប្រជាពលរដ្ឋ​រងគ្រោះ​ធម្មជាតិ​ផ្សេងៗ ក្នុងពេលដែល​ក្នុងភូមិ​កំពុងតែ​ជួប​ការខ្វះខាត​នូវ​អំណោយ​ទាំងនេះ​។​

​ជាមួយគ្នា​នោះដែរ​ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត​បណ្ឌិត សុវណ្ណ​ជោតិ ខឹម សម្បត្តិ បាន​មាន​សង្ឃដីកា​ទៀ​ថា​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ដែលមាន​ព្រះ​អង្គជា​ព្រះប្រធាន​តែងតែបាន​កៀរ គរ​រក​ជំនួយ​ផ្សេងៗ​ពី​សប្បុរសជន​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស​និង​តាម​ទី​វត្ត​អារាម​នានា​ដើម្បី​បំរើឱ្យ​សកម្មភាព​មនុស្សធម៌​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា កាកបាទក្រហមកម្ពុជា​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ក៏ដូចជា​អំណោយ​ទាំងអស់នេះ​ផងដែរ គឺ​ព្រះ​តេជគុណ​តែងតែ​នាំមក​ប្រគល់ជូន​លោក​មេឃុំ​ជង្រុក​ដើម្បី​ជួយ​រំលែក​ទុក្ខលំបាក​និង​ការខ្វះខាត​ផ្សេងៗ ផងដែរ​។  

​អំណោយ​ទាំងអស់​របស់​សហគម​ន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ដែល​ត្រូវប្រគល់​រួមមាន គ្រឿង​ឧបភោគបរិភោគ​មួយចំនួនធំ និង​ថវិកា ៨​លាន​រៀល​សរុប​ទាំងអស់​ដែល​ត្រូវ​ចំណាយ​មាន​ចំនួន​១១.៤៩០.០០០​រៀល​៕​

សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ប្រគល់​អំណោយ​ដល់​សាលាឃុំ​ជង្រុក ស្រុក​គងពិសី​

សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ប្រគល់​អំណោយ​ដល់​សាលាឃុំ​ជង្រុក ស្រុក​គងពិសី​

សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ប្រគល់​អំណោយ​ដល់​សាលាឃុំ​ជង្រុក ស្រុក​គងពិសី​