ជំងឺ​តួឯក របស់ ឆាយ វីរៈ​យុទ្ធ នៅតែ​បន្ត​ការរិះគន់​មិន​ឈប់​

Doliprane TVC

​ក្រោយពី​ល្បី​ថា គណៈកម្មការ​រៀបចំ​កា​រ​ប្រគំ​តន្ត្រី​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ ខួប​ទី ៦៥ ឆ្នាំ កាលពីពេល​កន្លង បាន​ដក​លោក ឆាយ វីរៈ​យុទ្ធ តារាចម្រៀង​ប្រចាំផលិតកម្ម​សាន់​ដេ ចេញពី​ការប្រគំ​តន្ត្រី ព្រោះតែ​លោក​កើ​តម​មាន​ជំងឺ​តួឯក​នោះ បានធ្វើឱ្យ​តារាចម្រៀង​ជួរមុខ​ក្នុង​ផលិតកម្ម​សាន់​ដេ​រូបនេះ​ទទួលរង​ការរិះគន់​ជា​ហូរហែ​ពី​សំណាក់​មហាជន ហើយ​រហូតដល់​ពេលនេះ​ក៏​នៅតែ​មិនទាន់​ស្ងាត់​រឿង​រិះគន់​នេះ​នៅឡើយ ដែល​វា​នៅតែ​ជា​ប្រធានបទ​ក្តៅ​ងំ​ក្នុង​ពិភព​សិល្បៈ​ដដែល ។​

ជំងឺ​តួឯក របស់ ឆាយ វីរៈ​យុទ្ធ នៅតែ​បន្ត​ការរិះគន់​មិន​ឈប់​

​បក​ក្រោយ​បន្តិច នៅមុន​ថ្ងៃ​នៃ​ការប្រគំ​តន្ត្រី​សប្បុរសធម៌​នោះ​ចាប់ផ្តើម គេ​ឃើញ​មានការ​ដាក់​បង្ហាញ​នូវ​ផ្ទាំង​រូប​តារាចម្រៀង​ល្បីៗ​ដែល​ត្រូវ​ចូលរួម​ក្នុង​កម្មវិធី រួមមាន លោក ឆាយ វីរៈ​យុទ្ធ មាស សុ​សោភា ខេ​ម និង មាន​ក្រុម​ចម្រៀង SAMOSORN CHIMI ៦ រូប មកពី​ប្រទេស​ថៃ ហើយ​ថែមទាំង​មានការ​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​រវាង កម្ពុជា​-​ថៃ ទៀតផង ។ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​នោះ ដល់​ថ្ងៃ​ដែល​ត្រូវ​ប្រគំ​តន្ត្រី គេ​បែរជា​មិនបាន​ឃើញ​វត្តមាន​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក ឆាយ វីរៈ​យុទ្ធ ឡើង​ឆាក​បង្ហើរ​សំនៀង​ឡើយ ដោយ​ឃើញ​មានមុខ​តារាចម្រៀង​ថ្មី​ម្នាក់​បង្ហាញខ្លួន​ជំនួស​វិញ ម្នាក់​នោះ​ត្រូវ​មហាជន​ស្គាល់​ច្បាស់​ថា​ជា​លោក ម៉ានិត តារាចម្រៀង​មកពី​ភ្លេង​រីខ​ត ។ រីឯ​ផ្ទាំង​រូបភាព​ក៏ត្រូវ​បាន​គេ​ផ្លាស់ប្តូរ​រូបលោក ឆាយ វីរៈ​យុទ្ធ ចេញ​ដែរ ដោយ​ដាក់ជំនួស​នូវ​រូប​របស់ ម៉ានិត វិញ​ដែរ ។

ជំងឺ​តួឯក របស់ ឆាយ វីរៈ​យុទ្ធ នៅតែ​បន្ត​ការរិះគន់​មិន​ឈប់​

​បញ្ហា​នេះ​ត្រូវបាន​គណៈកម្មការ​ប្រគំ​តន្ត្រី​សម្បុ​រសធម៌​ខាងលើ​បាន​លើកឡើងថា មកពី​លោក ឆាយ វីរៈ​យុទ្ធ កើតមាន​ជំងឺ​តួឯក ពោលគឺ​តារាចម្រៀង​ម្នាក់នេះ​ទាមទារ​ឱ្យ​ដាក់​រូបគេ​នៅ​ចំ​កណ្តាល និង ធំ​ជាង​រូប​របស់ មាស សុ​សោភា ហើយ​ថែមទាំង​ទាមទារ​តម្លៃ​ខ្លួន​ទៀត ទើប​ធ្វើឱ្យ​អ្នករៀបចំ​កម្មវិធី​ឈឺក្បាល​វិលមុខ​មិន​ស្ទើរ ក៏ត្រូវ​សម្រេច​ឱ្យ​ដក​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ចេញពី​ការប្រគំ​តន្ត្រី​នោះ​តែម្តង ។​

ជំងឺ​តួឯក របស់ ឆាយ វីរៈ​យុទ្ធ នៅតែ​បន្ត​ការរិះគន់​មិន​ឈប់​

​ឈរលើ​បញ្ហា​នេះ លោក ឆាយ វីរៈ​យុទ្ធ ត្រូវបាន​មហាជន​ដាក់បន្ទុក​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​ទង្វើ និង កាយវិការ​បែបនេះ ដោយមាន​អ្នកខ្លះ​ពោលថា លោក ឆាយ វីរៈ​យុទ្ធ ហេតុអ្វី​ក្លាយជា​មនុស្ស​អាត្មានិយម​បែបនេះ ។ ប៉ុន្តែ​យ៉ាងណា លោក ឆាយ វីរៈ​យុទ្ធ មិនបាន​បកស្រាយ​អ្វី​ច្រើន​ទេ លោក​គ្រាន់តែ​និយាយប្រាប់​បណ្តាសារ​ព័ត៌មាន​មួយចំនួន​ថា លោក​មិន​បានដឹង​ពី​បញ្ហា​នោះទេ ព្រោះ​លោក​មាន​អ្នកគ្រប់គ្រង​ធ្វើការ​ជំនួស​លើ​បញ្ហា​នេះ ហើយ​លោក​ក៏​មិនបាន​ច្រៀង​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​នេះដែរ និង មិនមាន​ការសោកស្តាយ​អ្វី​ទាំងអស់ ព្រោះ​យល់ថា​មកពី​មិនបាន​និយាយ​គ្នា​ច្បាស់លាស់​ទេ​មិនដឹង ។ ទោះបីជា​មានការ​បកស្រាយ​យ៉ាងណា រហូតមកដល់​ពេលនេះ តារាចម្រៀង​ដែល​លេចធ្លោ​រូបនេះ ក៏​នៅតែ​មិនទាន់​ស្ងប់ស្ងាត់ ឬ គេច​ផុតពី​ព្យុះ​ព័ត៌មាន​រិះគន់​លោ​កថា​មាន​ជំងឺ​តួឯក​នេះ​នៅឡើយ ដូច​ពាក្យចាស់​តែង​ពោលថា មាត់​មួយ​ជា​មាត់​ដប់ ធ្វើ​ល្អ​គេ​មើល​មិនសូវ​ឃើញ ដល់​ធ្វើ​អាក្រក់​គេ​ឆាប់​ស្គាល់ ។​

ជំងឺ​តួឯក របស់ ឆាយ វីរៈ​យុទ្ធ នៅតែ​បន្ត​ការរិះគន់​មិន​ឈប់​

​នេះ​គ្រាន់តែ​ជាការ​លើកឡើង​តែ​ម្ខាង​ប៉ុណ្ណោះ តែ​យ៉ាងណា​យើង​ក៏​មិនអាច​និយាយបានថា ឆាយ វីរៈ​យុទ្ធ ជា​តារា​ដែលមាន​ជំងឺ​តួឯក ឬ ជា​មនុស្ស​អាត្មានិយម​បែបនេះ​បានដែរ ព្រោះ​កន្លងមក លោក​ក៏​ជា​តារា​ម្នាក់​ដែលមាន​ភាព​រួ​រាយ​រាក់ទាក់ និង មាន​ស្នាមញញឹម​គ្រប់ពេល រាល់ពេល​ជួប​ជាមួយ​អ្នកគាំទ្រ ក៏ដូចជា​មហាជន​ទូទៅ​ផងដែរ ៕ សាកល​

ជំងឺ​តួឯក របស់ ឆាយ វីរៈ​យុទ្ធ នៅតែ​បន្ត​ការរិះគន់​មិន​ឈប់​

ជំងឺ​តួឯក របស់ ឆាយ វីរៈ​យុទ្ធ នៅតែ​បន្ត​ការរិះគន់​មិន​ឈប់​

ជំងឺ​តួឯក របស់ ឆាយ វីរៈ​យុទ្ធ នៅតែ​បន្ត​ការរិះគន់​មិន​ឈប់​