ផល សោភ័ណ្ឌ​​ ចេញ​​​​​ទៅ​ប្រកួត​នៅ​​ប្រទេស​ចិន​ ​ម៉ោង ២ ​ថ្ងៃ​នេះ​


ផល សោភ័ណ្ឌ​​ ចេញ​​​​​ទៅ​ប្រកួត​នៅ​​ប្រទេស​ចិន​ ​ម៉ោង ២ ​ថ្ងៃ​នេះ​

​​​​​ជើង​ខ្លាំង​របស់​កម្ពុជា​​កីឡាករ​ ផល សោភ័ណ្ឌ ​​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​​ចិន​​នា​ម៉ោង២​រសៀល​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ​២០១៦​នេះ​ ​ដើម្បី​ប្រកួត​​​ដណ្ដើម​ពាន​រង្វាន់​ ដែល​មាន​ប្រាក់​រង្វាន់​ខ្ទង់​ពាន់​ដុល្លារ​ជុំ​ទី១​ប្រចាំ​ខែ​មករា។

 

ផល សោភ័ណ្ឌ​​ ចេញ​​​​​ទៅ​ប្រកួត​នៅ​​ប្រទេស​ចិន​ ​ម៉ោង ២ ​ថ្ងៃ​នេះ​ផល សោភ័ណ្ឌ​​ ចេញ​​​​​ទៅ​ប្រកួត​នៅ​​ប្រទេស​ចិន​ ​ម៉ោង ២ ​ថ្ងៃ​នេះ​

កីឡាករ ផល សោភ័ណ្ឌ (រូបថត៖ Pheak Thra)

អតីត​​ជម្រើស​ជាតិ​​ប្រដាល់​សាកល​របស់​​​កម្ពុជា​រូប​នេះ​បាន​ប្រាប់​មុន​ឡើង​យន្តហោះ​ថា ​ពេល​រូប​គេ​​ទៅ​ដល់​ប្រទេស​ចិន​​ នឹង​ចាប់​​ឆ្នោត​ដើម្បី​​ថ្លឹង​ទម្ងន់​ត្រៀម​ឡើង​សង្វៀន​​តែ​ម្តង​។ ​ការ​ធ្វើ​ដំណើរ​ខាង​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត​នៅ​ប្រទេស​ចិន​អ្នក​ចេញ​ទាំង​ស្រុង។

 

​​​កម្ម​វិធី​ប្រកួត​នេះ​មាន​​ចំនួន​៣​ទឹកប៉ុណ្ណោះ​​​ ហាម​មិន​ឲ្យ​ប្រើ​កែង ប្រកួត​ជា​លក្ខណៈ​វិល​ជុំ​​សន្សំ​ពិន្ទុ​រៀង​រាល់​៣​ខែ​ម្ដង​ ដើម្បី​​ស្វែង​រក​ម្ចាស់​​ជើង​ឯក។ ​​​អ្នក​​លេង​គុន​ខ្មែរ​ នឹង​ទទួល​បាន​ឱកាស​​ចេញ​ទៅ​ប្រកួត​កម្ម​វិធី​នេះ​ម្ដង​​ទៀត​ក្នុង​​ជុំ​ទី២ ​ខែ​មីនា ប្រសិន​បើ​​រូប​គេ​ឈ្នះ​ប្រចាំ​ខែ​មករា​​នេះ៕

 

ផល សោភ័ណ្ឌ​​ ចេញ​​​​​ទៅ​ប្រកួត​នៅ​​ប្រទេស​ចិន​ ​ម៉ោង ២ ​ថ្ងៃ​នេះ​


អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​