Liverpool ​អាច​ឡើង​ផ្ដាច់ព្រ័ត្រ​ League Cup ​បាន​អត់ ប៉ះ​ Stoke យប់​នេះ?

Liverpool ​អាច​ឡើង​ផ្ដាច់ព្រ័ត្រ​ League Cup ​បាន​អត់ ប៉ះ​ Stoke យប់​នេះ?

ក្រុម​ហង្ស​ក្រហម​ Liverpool នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Anfield ស្វាគមន៍​ Stoke City ក្នុង​ការ​ប្រកួត​ League Cup ឬ​ Capital One Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ទី​២ នា​វេលា​ម៉ោង​​០២:៤៥​នាទី​យប់​នេះ។

 

Liverpool ​អាច​ឡើង​ផ្ដាច់ព្រ័ត្រ​ League Cup ​បាន​អត់ ប៉ះ​ Stoke យប់​នេះ?

Liverpool ​អាច​ឡើង​ផ្ដាច់ព្រ័ត្រ​ League Cup ​បាន​អត់ ប៉ះ​ Stoke យប់​នេះ?

 

​អ្នកចាត់ការ​ហង្ស​ក្រហម​ Jurgen Klopp ​សង្ឃឹម​ជួយ​ Liverpool ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​ ក្នុង​នាម​លោក​ឡើង​ដឹក​នាំ​​​ក្រុម​ជិត​៤​ខែ​មក​នេះ ខណៈ​ដែល​កាល​ជើង​ទី​១ នៅ​ Britannia Stadium ​ហង្ស​ក្រហម បាន​យក​ឈ្នះ​ ១-០ ហើយ។ ដូច្នេះ​យប់​នេះ​​ Liverpool សុំ​ត្រឹម​ស្មើ ​ក៏​អាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​លេង​នៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស​ Wembley ​បាន​ដែរ។

 

​ជើង​កីឡាករ៖

 

Liverpool ​អាច​ឡើង​ផ្ដាច់ព្រ័ត្រ​ League Cup ​បាន​អត់ ប៉ះ​ Stoke យប់​នេះ?

Liverpool ​អាច​ឡើង​ផ្ដាច់ព្រ័ត្រ​ League Cup ​បាន​អត់ ប៉ះ​ Stoke យប់​នេះ?

 

ម្ចាស់​ផ្ទះ​ Liverpool ​​ខ្សែ​ការពារ​ Jon Flanagan ​អាច​នឹង​ជាប់​ជម្រើស​ដំបូង​ ក្រោយ​ត្រឡប់​ពី​របួស​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៤។ Nathaniel Clyne ​របួស​ជង្គង់ ខណៈ​ដែល​​ Dejan Lovren ​មិន​ទាន់​ Fit ១០០% ​នៅ​ឡើយ។ រីឯ​​កីឡាករ​ឆ្នើម​ Daniel Sturridge និង​ Philippe Coutinho ​នឹង​បន្ត​អវត្តមាន។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ហង្ស​ក្រហម​ អាច​ជា៖ Mignolet; Moreno, Sakho, Toure, Flanagan; Can, Allen, Henderson; Lallana, Milner, Firmino។

 

Liverpool ​អាច​ឡើង​ផ្ដាច់ព្រ័ត្រ​ League Cup ​បាន​អត់ ប៉ះ​ Stoke យប់​នេះ?

Liverpool ​អាច​ឡើង​ផ្ដាច់ព្រ័ត្រ​ League Cup ​បាន​អត់ ប៉ះ​ Stoke យប់​នេះ?

Ryan Shawcross របួស​កាល​ប៉ះ​ Leicester City

 

​រីឯ​ក្រុម​ភ្ញៀវ​ Stoke វិញ នឹង​អវត្តមាន​ប្រធាន​ក្រុម​ Ryan Shawcross របួស​ខ្នង ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Marko Arnautovic និង​ Bojan Krkic ​អាច​នឹង​ជាប់​ជម្រើស​ដំបូង។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Stoke អាច​ជា៖ Butland; Pieters, Johnson, Wollscheid, Bardsley; Whelan, Afellay, Walters, Shaqiri; Arnautovic, Bojan។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Liverpool ​អាច​ឡើង​ផ្ដាច់ព្រ័ត្រ​ League Cup ​បាន​អត់ ប៉ះ​ Stoke យប់​នេះ?

Liverpool ​អាច​ឡើង​ផ្ដាច់ព្រ័ត្រ​ League Cup ​បាន​អត់ ប៉ះ​ Stoke យប់​នេះ?

 

– Liverpool ធ្លាប់​ប៉ះ​ Stoke ​៦​ដង​មក​ហើយ​នៅ​ League Cup ហើយ​​អត់​ដែល​ចាញ់​ទេ ឈ្នះ​៥ ស្មើ​១។

– Liverpool មិន​ដែល​ចាញ់ League Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ទឹក​ដី​ខ្លួន​ឯង​ទេ ដោយ​១៥​ដង ឈ្នះ​៨ ស្មើ​៧។

– Stoke មិន​ដែល​ឈ្នះ​ Liverpool នៅ​ Anfield គ្រប់​ពាន​រង្វាន់​ទាំង​អស់ រយៈ​ពេល​៥៧​ឆ្នាំ​ហើយ តាំង​ពី​ខែ​មិនា ឆ្នាំ​១៩៥៩។ ជួប​គ្នា​នៅ​ Anfield ៣៦​ដង, Liverpool ឈ្នះ​៣១​ដង ​​និង​ស្មើ​៥។

 

ព្យាករណ៍​គូ​នេះ​គឺ៖ Liverpool ២-១ Stoke City, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

*​ក្រុម​ទាំង​២​នេះ អ្នក​ឈ្នះ​នឹង​ឡើង​ទៅ​ប៉ះ​ Manchester City ឬ Everton នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

 

Liverpool ​អាច​ឡើង​ផ្ដាច់ព្រ័ត្រ​ League Cup ​បាន​អត់ ប៉ះ​ Stoke យប់​នេះ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc