សេវាកម្ម &raquo សប្បុរសធម៌

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ២០១៦ នេះ សមាគម​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ខណ្ឌមានជ័យ ក្រោម​វត្ត​មាន​​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ និង​ជា​ប្រធាន​ក​ត្តិ​យស​សមាគម​អតីត​យុទ្ធ​ជន​ប្រចាំ​ខណ្ឌ បាន​នាំ​យក​ថវិកា​មរណៈ​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១២​លាន​រៀល ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព​និវត្តជន​៣​រូប ដែល​ជា​អតីតមន្ត្រី​នគរបាល​ខណ្ឌមានជ័យ (​ស្លាប់​) ។

លោក​វរសេនីយ៍ឯក តេ​ង ស៊ី​ណូ អធិការ​នគរបាល​ខណ្ឌមានជ័យ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ប្រចាំ​ខណ្ឌ​បានឱ្យ​ដឹង​ថា និវត្តជន​ទាំង​៣​នាក់​ខាងលើ ១-​ឈ្មោះ​អន ហ៊ី ភេទ​ប្រុស ជា​ជន​ពិការ ២-​ឈ្មោះ​ឌឹ​ម គឹ​លី ភេទ​ប្រុស ជា​និវត្តជន និង​ទី​៣-​ឈ្មោះ​កែវ​ស្រឿ​ន ភេទ​ប្រុស ជា​និវត្តជន ។

ថវិកា និង​សម្ភារ​ដែល​ត្រូវ​ឧបត្ថម្ភ​ជូន​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​ថវិកា​៤​លាន​រៀល អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ឃី​ត​១​ឈុត (​សារុង​១ ក្រមា​១ ភួយ​១ មុង​១) ។