ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Wayne Rooney ខ្សែប្រយុទ្ធ​ក្លិប​Man Utd រីករាយ​ក្រោយ​ពី​នាង​Coleen ភរិយា​របស់​ខ្លួន​សម្រាលកូន​ទី​៣​ជា​កូនប្រុស​ដោយ​ដាក់​ឈ្មោះ​ថា​Kit Joseph Rooney​។ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ និង​ភរិយា​រមែង​បង្ហាញ​រូបភាព​តាម​Facebook ហើយ​ជា​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​កូនប្រុស​ទើបនឹង​កើត​របស់​ពួក​គេ​ឈ្មោះ​Kit Joseph Rooney ។

Wayne Rooney អាយុ​៣០​ឆ្នាំ បញ្ជាក់​ថា​៖«​ថ្ងៃនេះ​កូនប្រុស​តូច​ដ៏​គួរ​ឱ្យ​ស្រឡាញ់​របស់​យើង​ឈ្មោះ​Kit Joseph Rooney មាន​ទម្ងន់​៣,៦​គីឡូក្រាម បាន​ប្រសូត​ហើយ ធ្វើ​ឱ្យ​ពួក​យើង​ទាំង​២​នាក់​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​» ៕