ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ មន្ត្រី​​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​​មាន​​​ប្រជាពលរដ្ឋ​មួយ​ចំនួន បាននិង​កំពុង​លក់ដូរ​ដោយ​បាន​រំលោភ​​លើ​​ចិញ្ចើម​​ផ្លូវ​លេខ​២៧១ និង​ហៀរ​ចូល​​ទ្រូង​ផ្លូវ​តែ​ម្តង ចាប់ពី​ចំណុច​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី​រហូត​ជិត​​​​ដល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​​ ។ ​ដោយ​​ការ​លក់ដូរ​បែប​នេះ បាន​ធ្វើ​​ឱ្យ​​ប៉ះពាល់​ដល់​ការ​​ធ្វើ​ចរាចរ​ណ៏ និង​ថ្មើរជើង​​របស់​ប្រជា​ពលរដ្ឋ ។

សាលា​រាជធានី​ភ្នំពេញ ​សូម​​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់ មេត្តា​ប​ពា្ឈ​ប់​​សកម្មភាព​លក់​ដូរ​​រំលោភ​​លើ​​ចិញ្ចើម​ផ្លូវ​ និង​ទ្រូងផ្លូវ​​២៧១ ចាប់ពី​ពេល​នេះ​តទៅ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​សម្រួលការ​ធ្វើ​ដំណើររបស់​ប្រជាពលរដ្ឋ​ ៕​