ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង​០២ និង​៤៣​នាទី​រសៀល​ថ្ងៃ​ទី​២៦ មក​រា ២០១៦ នេះ អគ្គិភ័យ​ដែល​ឆេះ​នៅ​ចំណុច​ផ្លូវ​​៣៧១ ​ជិត​វត្ត​ពោធិញាណ ​ត្រូវ​បាន​រលត់​៧០%​​ហើយ បន្ទាប់​ពី​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​របស់​អគ្គ​ស្នងការ​រាជធានី​ភ្នំពេញ ក្នុង​​ការ​ព្យា​យាម​បាញ់​ពន្លត់​នោះ ។ គួរ​បញ្ជាក់​ថា អគ្គិភ័យ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា គឺ​ផ្តើម​ឆេះ​​ចេញ​​ពីផ្ទះ​កោស​​ជប់​មួយ​កន្លែង ទើប​ឆេះ​រាលដាល​បែប​នេះ ។