Khloe Kardashian ទម្លាយ​ទីតាំង​​ពិសេស​៣​កន្លែង​ធ្លាប់​ឡើង​ឋានសួគ៌​ជាមួយ​ដៃ​គូ

Khloe Kardashian ទម្លាយ​ទីតាំង​​ពិសេស​៣​កន្លែង​ធ្លាប់​ឡើង​ឋានសួគ៌​ជាមួយ​ដៃ​គូ

​តារា​អាមេរិក​ក្នុង​ត្រកូល Kardashian នាង Khloe Kardashian បាន​​សរសេរ​លើ​វិបសាយ​របស់​ខ្លួន​ផ្ទាល់ ដោយ​បង្ហើប​​ទី​កន្លែង​ចំនួន​បី​កន្លែង​ដែល​ធ្លាប់​រួមភេទ​ជាមួយ​ដៃ​គូ​នា​ពេល​កន្លង​ទៅ។​ ទីតាំង​ទាំង​បី​មាន​ដូចជា លើ​យន្តហោះ ផ្ទះបាយ​និង​លើ​ឡាន។

 

Khloe Kardashian ទម្លាយ​ទីតាំង​​ពិសេស​៣​កន្លែង​ធ្លាប់​ឡើង​ឋានសួគ៌​ជាមួយ​ដៃ​គូ

 

តារា​ស្រី​វ័យ​៣១​ឆ្នាំ​បាន​រៀបរាប់​​បទពិសោធន៍​រឿង​​ផ្លូវ​ភេទ​លម្អិត​​ពី​ទីតាំង​ទាំង​៣​លើ​វិបសាយ​របស់​ខ្លួន​ថា៖”​ពេល​កំពុង​ធ្វើ​វា​លើ​យន្ត​ហោះ​ឯកជន​គឺ​ពិត​ជា​អស្ចារ្យ ជាពិសេស​​នៅ​ពេល​ដែល​មាន​ភ្ញៀវ​ដទៃ​​ជិះ​លើ​នោះ​ដែរ។ ចំពោះ​កន្លែង​ផ្ទះ​បាយ​​ប្អូន​ស្រី​ Kim Kardashian បាន​ឲ្យ​ពិន្ទុ​ពេញ​៥/៥ ដោយ​បាន​​​និយាយ​ថា៖​”ធ្វើ​​នៅ​ផ្ទះបាយ​​ គឺ​ពិត​ជា​​សុខ​ស្រួល​ ប៉ុន្តែ​​វា​​មាន​ភាព​លំបាក​តិចតួច​ជាង​កន្លែង​ធម្មតា”។

 

មិន​ទាន់​អស់ ប្រពន្ធ​របស់​កីឡាករ​បាល់បោះ Lamar Odom រូប​ក៏​បាន​សរសេរ​បន្ថែម​ទៀត​​ថា នាង​ក៏​ធ្លាប់​ឡើង​ឋានសួគ៌​នៅ​ក្នុង​រថយន្ត​ដែរ។ “កុំ​ព្យាយាម​ធ្វើ​ដូចនេះ​នៅ​ផ្ទះ។ ខ្ញុំ​បាន​ធ្វើ​វា​នៅ​ខាងក្រោយ​កន្លែង​អង្គុយ​ដោយ​មាន​តៃកុង​អ្នក​បើក ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ពិបាក​​ ព្រោះ​ខ្ញុំ​ខ្ពស់​​ វា​ពិត​ជា​ឈឺ​ជង្គង់​ខ្លាំង​ណាស់”។ Khloe និយាយ៕

 

Khloe Kardashian ទម្លាយ​ទីតាំង​​ពិសេស​៣​កន្លែង​ធ្លាប់​ឡើង​ឋានសួគ៌​ជាមួយ​ដៃ​គូ

 

ចុចអាន៖Mariah Carey​និង​គូ​ដណ្ដឹង​មហាសេដ្ឋី​ជួល​ផ្ទះ​១​ខែ​ ២៥​​ម៉ឺន​ដុល្លារ​ក្រោយ​ភ្ជាប់​ពាក្យ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror