ធ្លាប់​សារភាព​ស្នេហ៍ តែ​គេ​មិន​ស្រលាញ់ ជួប​គ្នា​ម្ដង​ទៀត ក្លាយ​ជា​កូន​ប្រសា​ប៉ា​ក្មេក

ធ្លាប់​សារភាព​ស្នេហ៍ តែ​គេ​មិន​ស្រលាញ់ ជួប​គ្នា​ម្ដង​ទៀត ក្លាយ​ជា​កូន​ប្រសា​ប៉ា​ក្មេក

ជា​រឿង​ចៃដន្យ​ឬ​ជា​ការ​រៀបចំ​​របស់​ព្រហ្មលិខិត​ទៅ ដែល​មនុស្ស​បែក​គ្នា​​៨ឆ្នាំ នៅ​សុខៗ​បែរ​ជា​ជួប​គ្នា​វិញ​ក្នុង​ឋានៈ​ជា​ប៉ា​ក្មេក​កូន​ប្រសា ដោយ​គ្មាន​ការ​ព្រៀង​ទុក​ទាល់​តែ​សោះ?
 
ផាវី ស្រី​ស្អាត ទន់ភ្លន់ មាន​ចរិត​ជា​ទុន តែ​គ្មាន​ទ្រព្យ​សម្បត្តិ​ បាន​ក្លាយ​ជា​គិលានុបដ្ឋាយិកា​នៅ​មណ្ឌល​ថែ​ទាំ​កុមារ​មួយ​ ដែល​ឧកញ៉ា​ក្មេង ផត្ថាវុធ ស្នើ​សុំ​រក​អ្នក​មើល​ថែ​កូន​ប្រុស​អាយុ៦​ឆ្នាំ​ដែល​មាន​ចរិត​ទំនើង​ និង​មហា​ខូច​។ បន្ទាប់​ពី​នាយិកា​មណ្ឌល​បាន​អនុញ្ញាត​ឱ្យ​ជួប​ក្រុម​គិលានុបដ្ឋាយិកា ដាវ៉ាន់​បាន​រើស​យក​និផារី ដោយ​ចុះចាញ់​នឹង​ស្នាម​ញញឹម​របស់​នាង​ «អូខេៗ! ដាវ៉ាន់​ឈប់​រក​ហើយ ដាវ៉ាន់​យក​បង​ស្រី​ស្អាត​ម្នាក់​នេះ​ទៅ​រៀបការ​ធ្វើ​ជា​ប្រពន្ធ​ដាវ៉ាន់​ ណ៎ា​ស្រី​ស្អាត!​»
 
ធ្លាប់​សារភាព​ស្នេហ៍ តែ​គេ​មិន​ស្រលាញ់ ជួប​គ្នា​ម្ដង​ទៀត ក្លាយ​ជា​កូន​ប្រសា​ប៉ា​ក្មេក

 

ប៉ុន្តែ​ដល់​ពេល​ជួប​ប៉ា​របស់​ដាវ៉ាន់ និផាវី​សែន​ភ្ញាក់ផ្អើល ព្រោះ​តែ​គេ​ជា​មនុស្ស​ម្នាក់​ដែល​នាង​ធ្លាប់​ស្គាល់​កាល​ពី​៨​ឆ្នាំ​មុន​ ហើយ​ធ្លាប់​មាន​រឿង​ល្អក់​កករ​នឹង​គ្នា​កាល​ពី​នៅ​រៀន​។
ចូល​ធ្វើការ​ថ្ងៃ​ទី​១ ថ្ងៃទី​២ ផាវី​ក៏​សុំ​លា​ឈប់ តើ​មក​ពី​ដាវ៉ាន់​ជា​ក្មេង​ទំនើង​ពេក ពិបាក​អប់រំ និង​សម្រប​ខ្លួន​ជាមួយ ឬ​ក៏​មក​រឿង​អតីតកាល​រវាង​ផាវី​និង​ប៉ា​ក្មេក​វ័យ​ក្មេង​របស់​នាង?​​
 
ដឹង​សាច់​រឿង​ប៉ុណ្ណេះ ចង់​អាន​ត​ទៀត​មែន​ទេ? កុំ​ភ្លេច​​​រង់ចាំ​អាន​រឿង «ប៉ា​ក្មេក​កំពូល​ស្នេហ៍» ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​ហើយ នៅ​ប្រលោមលោក Sabay!

 

អត្ថបទ​៖ សោភ័ណ្ឌ​