លោកថោង ខុន នឹងចូលរួមបុណ្យ ទន្លេលើកទី២ នៅកំពង់ចាម

ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍លោក ថោង ខុន នឹងចូលរួមពិធីបុណ្យ ទន្លេលើកទី២ នៅខេត្តកំពង់ចាម នាថ្ងៃទី១១.១២.១៣ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ។

បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍នាថ្ងៃទី២៦ មករា ឆ្នាំ២០១៦នេះបានឲ្យដឹងថា « ក្រសួងទេសចរណ៍ នឹងរៀបចំពិធីបុណ្យទន្លេលើកទី២ នៅខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២-១៣ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍ នឹងមានការចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ »។

សូមរម្លឹកថា ក្នុងឆ្នាំ ២០១៥ ក្រសួងទេសចរណ៍បានរៀបចំពិធីបុណ្យទន្លេលើកទី១ រយៈពេលបីថ្ងៃ នៅខេត្ត ក្រចេះ។ ដោយពិធីបុណ្យទន្លេ នេះទទួលបានភ្ញៀវជាតិ និងអន្តរជាតិមកចូលទស្សនាប្រមាណជិត ១ សែន នាក់។ហើយក្រសួងនឹងរៀបចំពិធីបុណ្យទន្លេ ដោយមានការផ្លាស់ប្តូរវេន គ្នាជាបន្តបន្ទាប់នៅតាមខេត្ត ជាប់ដងទន្លេនៃព្រះរាជាណាចក្រ កម្ពុជា។