ជប៉ុនសន្យា បន្តជួយវិស័យ យុត្តិធម៌កម្ពុជា ឲ្យប្រសើរឡើង

ភ្នំពេញ៖ ក្នុងកិច្ចជំនួប ពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ លោក  Tsunryuld Yamamoto  ចៅក្រមតុលាកំពូលជប៉ុនបានលើកឡើងថា ជប៉ុននៅតែបន្តជួយ គំាទ្រ លើវិស័យយុត្តិធម៌នៅកម្ពុជាទៀត។

លោក អង្គ វង្សវឌ្ឍានា បានថ្លែងថា ក្រសូងយុត្តិធម៌កំពុងរៀបចំដាក់ដំណើរតុលាការកាងារ តុលាការ ពាណិជ្ជកម្ម និងតុលាការរដ្ឋប្បវេណី។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីបានស្នើសុំឲ្យលោកTsunryuld Yamamoto ចៅក្រមតុលារកំពូលជប៉ុន ធ្វើការបណ្តុះបណ្តាលសមត្ថភាព ដល់មន្ត្រីតុលាការពាក់ព័ន្ធ វិស័យយុត្តិធម៌នេះផងដែរ។

ចំណែក លោក ជិន ម៉ាលីន អ្នកនំាពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងក្រោយជំនួបថា ក្នុងដំណើរទស្សនកិច្ចរបស់ លោក Tsunryuld Yamamoto នេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទាក់ទង វិស័យយុត្តិធម៌រវាងកម្ពុជា-ជប៉ុន ។

លោកបញ្ជាក់ថា «ក្នុងដំណើរទស្សនកិច្ចនេះ គាត់ចង់ពិភាក្សាលើការ ជួយវិស័យយុត្តិធម៌របស់ជប៉ុនមកកម្ពុជា ពិសេសលើក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណី។ ព្រោះថាកន្លង មកជប៉ុនបានជួយកម្ពុជាច្រើន ក្នុងការកាត់តែងក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណី ដែលដាក់ឲ្យ ប្រើប្រាស់នាពេលបច្ចប្បន្ន ។ ដួច្នេះជប៉ុននឹងបន្តគាំទ្រ ដល់វិស័យយុត្តិធម៌របស់កម្ពុជាបន្តទៀត ពិសេសនោះវិស័យរដ្ឋប្បវេណីតែម្តង »។

លោក ជិន ម៉ាលីន ឲ្យដឹងទៀតថា ក្នុងជំនួបនោះ រដ្ឋមន្ត្រីអង្គ វង្សវឌ្ឍានា លើកឡើងពីលទ្ធភាពរបស់ជប៉ុន ក្នុងការជួយកម្ពុជាលើវិស័យយុត្តិធម៌ ,ការកែសម្រួលវិស័យក្រមរដ្ឋប្បវេណីនេះឡើងវិញ  ព្រោះថា ក្រមនីតិវិធី រដ្ឋប្បវេណី និងក្រមរដ្ឋវេណីជប៉ុន បានតាក់តែងឡើង ដោយទស្សនរបស់ ជប៉ុន ដូច្នេះពេលដែលយកមក អនុវត្តក្នុងសង្គមខ្មែរពេលខ្លះមិនត្រឹមត្រូវ។

លោកបញ្ជាក់ថា «ទាក់ទងនិងវិស័យតុលាការការងារ និងតុលាការពាណិជ្ជកម្ម ជប៉ុននឹងជួបបណ្តុះបណ្តាល ដល់ចៅក្រម ព្រះរាជអាជ្ញា មេធាវី ដល់វិស័យទំាងនេះ ជាមួយសាលារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដើម្បីធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនេះបន្ថែម»។

តាមការស្នើសុំ របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ភាគីជប៉ុនបានស្វាគមន៍ និងរីករាយជួយដល់ប្រព័ន្ធយុត្តិធម៌ កម្ពុជា ៕

ជប៉ុនសន្យា បន្តជួយវិស័យ យុត្តិធម៌កម្ពុជា ឲ្យប្រសើរឡើង

ជប៉ុនសន្យា បន្តជួយវិស័យ យុត្តិធម៌កម្ពុជា ឲ្យប្រសើរឡើង