ក្រ​សួ​ង​ប​រិ​ស្ថា​ន​ថា កា​រ​ប្រើ​ប្រា​ស់​អំ​ពូ​ល​ LED មា​ន​អ​ត្ថ​ប្រ​យោ​ជ​ន៍ កាត់​ប​ន្ថ​យ​កា​រ​ប្រើ​ប្រា​ស់​ថា​ម​ព​ល​ និង​រួម​ចំ​ណែ​ក​កា​ត់​ប​ន្ថ​យ​ការ​ បញេ្ច​ញ​ឧស្ម័​ន​ផ្ទះ​ក​ញ្ច​ក់​

នៅ​ទី​ស្តី​កា​រ​ក្រ​សួ​ង​ប​រិ​ស្ថា​ន នា​យ​ក​ដ្ឋា​ន​ប្រែ​ប្រួ​ល​អា​កា​ស​ធា​តុ ដែ​ល​ជា​លេ​ខា​ធិ​កា​រ​ដ្ឋា​ន​នៃ​គ​ណៈ​ក​ម្មា​ធិ​កា​រ​ច​ម្រុៈ​ JC មាន​កិ​ច្ច​ប្រ​ជុំ​ជា​មួ​យ​ប្រ​តិ​ភូ​ ជ​ប៉ុ​ន នៃ​វិ​ទ្យា​ស្ថា​ន​យុទ្ធ​សា​ស្រ្ត​ប​រិ​ស្ថា​ន​ស​ក​ល (IGES) ក្រោម​អ​ធិ​ប​តី​ភា​ព​រ​ប​ស់ ឯក ឧ​ត្ត​ម សៅ សុភាព និ​ង ឯ​ក​ឧ​ត្ត​ម ទិ​ន ព​ន្ល​ក​ កា​ល​ពី​ព្រឹ​ក​ថ្ងៃ​ទី​ ២៦ ខែ មករា ឆ្នាំ ២០១៦ ។ ឯកឧត្តម សៅ សុភាព នាយកខុទ្ទកាល័យ និងជាសហប្រធាន JC បាន ថ្លែង ស្វាគមន៍ដល់ប្រតិភូជប៉ុន ដែ​ល​បាន​ចូ​ល​រួមធ្វើបទបង្ហាញ ពីការអភិ វឌ្ឍន៍ វិធីសាស្រ្តសម្រាប់គម្រោងJCM នៅកម្ពុជា ជាពិសេស smart technology ពាក់ ព័ន្ធ​​នឹងការប្រើប្រាស់អំពូល និងឧបករណ៍បរិក្ខាអគ្គិសនីផ្សេងទៀត ។ ជាងនេះទៅទៀត ឯកឧត្តម ក៏បានលើកយកគម្រោង Minebea មកជម្រាប ដល់អង្គប្រជុំទាំងមូលអំពីLED ដែ​ល​បា​ន​បំ​ពាក់នៅបរិវេណក្រុមហ៊ុន Shukaku, បរិវេណសាលាខេត្តសៀមរាប ប្រាសាទអង្គរវត្ត […]