អនុវត្ត ៦ជំហ៊ាន អាច​ព្យាបាល​ជំងឺពងបែក​ឆាប់ជាបំផុត

បញ្ហាពងបែកតែងតែធ្វើឲ្យអ្នមានអារម្មណ៍កមួម៉ៅ និងមិនសប្បាយចិត្ត ជាពិសេសវាធ្វើអ្នកឈឺចាប់​ពេលដែលពាក់​ស្បែកជើងម្តងៗ។ ដូច្នេះហើយ ប្រសិនបើអ្នកធ្លាប់បានជួបនឹងអាការៈឈឺជើង គួរអនុវត្តតាមជំហ៊ានសាមញ្ញៗ តែអាចព្យាបាលបានយ៉ាងឆាប់រហ័ស៖
 
 
អនុវត្ត ៦ជំហ៊ាន អាច​ព្យាបាល​ជំងឺពងបែក​ឆាប់ជាបំផុត 
 
១. ទំហំស្បែកជើង
ពងបែកលើជើងបណ្តាលមកពីស្បែកត្រដុស ឬកកិតនឹងស្បែកជើងខ្លាំងពេក។ វាក៏អាចបណ្តាលមកពីការពាក់ស្បែកជើងថ្មីក្នុងរយៈពេលយូរ ដោយមិនបានដោះចេញខ្លះ។ អ្នកអាចជ្រើសរើសប្រភេទស្បែកជើងទន់សម្រាប់ជើងរបស់អ្នក។

២. ជំហ៊ាននីមួយៗដើម្បីព្យាបាលពងបែក
អ្នកបានព្យាយាមយ៉ាងខ្លាំងដើម្បីការពារ តែពងបែកនៅតែកើតមាននៅលើជើងរបស់អ្នក។ កុំបារម្ភ អនុវត្តតាមជំហ៊ាននីមួយៗ។ ចាប់ផ្តើមលាងសម្អាតតំបន់ពងបែកដោយទឹកក្តៅឧណ្ឌៗ។
៣. ពងបែកដែលស្វិតហើយ និងពងបែកដែលប៉ោងឡើង
ប្រសិនបើពងបែកមិនផ្តល់ភាពរំខានដល់អ្នកទេ សូមឲ្យវាជាសះស្បើយដោយខ្លួនឯង ប៉ុន្តែប្រសិនបើអ្នកមិនត្រូវការពងបែកនេះទេ អ្នកអាចជួសវាចេញដោយប្រើម្ជុលស្អាតគ្មានមេរោគ។ បន្ទាប់មកទុកវាឲ្យចេញទឹកអស់។
៤. បង់បិតដំបៅ
កុំបកស្បែកដែលគ្របលើពងបែកចេញ។ លាងសម្អាតស្បែកដោយប្រើថ្នាំកម្ចាត់មេរោគ បន្ទាប់មកប្រើបង់បិតដំបៅស្អាតមួយបិតលើវា។ ទុកឲ្យវាជាសះស្បើយដោយខ្លួនឯង។
៥. បិតបាំងត្រង់តំបន់កើតពងបែក
ប្រើក្រណាត់ស្អិត ឬមិនស្អិតបិតលើពងបែក ប្រសិនបើអាច ព្រោះវានឹងមិនផ្តល់ការរំខានដល់ស្បែកដែលកំពុងព្យាបាល។ អ្នកអាចប្រើក្រណាត់, បង់បិតដំបៅ ឬរបស់ការពារផ្សេងៗទៀតគ្របពីលើវា។
៦. រក្សាអនាម័យវាជានិច្ច
ផ្លាស់ប្តូរក្រណាត់ និងប្រើថ្នាំសម្លាប់មេរោគជាប្រចាំ ដើម្បីឲ្យវាឆាប់ជាសះស្បើយ៕
 
ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អនុវត្ត ៦ជំហ៊ាន អាច​ព្យាបាល​ជំងឺពងបែក​ឆាប់ជាបំផុត